ក្នុងចំណោមសមាជិកសភាទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៦នេះ ក៏មានអ្នកតំណាងរាស្រ្តជាស្រ្តីដែរ។ ដោយសារនៅថ្ងៃនេះ ជាទិវាអន្តរជាតិនារី ៨មីនា សារព័ត៌មានត្រយង សូមផ្ដល់ជូនប្រិយមិត្តអ្នកអាននូវព័ត៌មានពាក់ព័ន្ធនឹងសមាជិកសភាជាស្រ្តីដូចខាងក្រោម៖
- លោកជំទាវ នួន សោភ័ណ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ
- លោកជំទាវ លី គីមលៀង តំណាងរាស្ត្តមណ្ឌល ខេត្តបាត់ដំបង
- លោកជំទាវ ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម
- លោកជំទាវ ខុង ស៊ុនអេង តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម
- លោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម
- លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តណ្ឌល ខេត្តកំពង់ឆ្នាំង
- លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
- លោកជំទាវ លឹម ផល្លា អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ
- លោកជំទាវ អ៊ុន គន្ធា តំណាងរាស្រ្តមណ្ឌល ខេត្តកំពត
- លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកណ្ដាល
- លោកជំទាវ ស៊ុន សាភឿន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តក្រចេះ
- លោកជំទាវ ត្រឹង ថាវី តំណាងរាស្រ្តមណ្ឌល ខេត្តក្រចេះ
- លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌល ខេត្តរាជធានីភ្នំពេញ
- លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
- លោកជំទាវ គ្រួច សំអាន តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ
- លោកជំទាវ ឡោក ខេង តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
- លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ
- លោកជំទាវ គង់ សាឡន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង
- លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌល ខេត្តពោធិ៍សាត់
- លោកជំទាវ ពៅ សាវឿន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តស្វាយរៀង
- លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តស្វាយរៀង
- លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តស្វាយរៀង
- លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តស្វាយរៀង
- លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ
- លោកជំទាវ នូ សុវណ្ណនី អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ
សូមបញ្ជាក់ថាអ្នកតំណាងរាស្រ្តជាស្រ្តីខាងលើនេះ សុទ្ធតែជាអ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈសភាទាំង១២៥ នៅក្នុងការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងចំណោម ស្រ្តីអ្នកតំណាងរាស្រ្តទាំងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏មានតួនាទីជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណៈលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី មានតួនាទីជាអនុប្រធានរដ្ឋសភា៕