ពោធិ៍សាត់៖ មុខសញ្ញាដឹកជញ្ជួនរក្សាទុកជួញដូរប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវបាននគរបាលស្រុកបាកានចាប់ខ្លួនរួមជាមួយនឹងវត្ថុតាងមួយចំនួន។

ករណីនេះឡើងនៅវេលាម៉ោង 1 និង 20 នាទីរសៀលថ្ងៃទី 28 ខែមិថុនាឆ្នាំ 2021 នៅលើផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកោះអណ្ដែតឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆោម វុទ្ធី ភេទប្រុសអាយុ 24 ឆ្នាំនៅក្នុងភូមិពោធិកំបោរឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរចែកចាយថ្នាំញៀនដ៏សកម្ម ដែលសមត្ថកិច្ចតាមប្រមាញ់យូរមកហើយទើបតែពេលនេះ បង្ក្រាបបានជាមួយនឹងវត្ថុតាងមួយចំនួនរួមមានថ្នាំញៀន 3 កញ្ចប់ទម្ងន់10.70g កូនថង់សំរាប់រំលែកថ្នាំញៀនមួយចំនួន ដែកកេះមួយ លុយបីម៉ឺនប្រាំរយរៀល ទូរស័ព្ទចំនួន 2 គ្រឿង និងម៉ូតូ 1គ្រឿងផងដែរ។

ចំពោះជនសង្ស័យនឹងវត្ថុតាងទាំងអស់សមត្ថកិច្ចបញ្ជូនយកមកអធិការដ្ឋានដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ភ្នាក់ងារ ខេត្តពោធិ៍សាត់

Share.