ក្រុមបច្ចេកទេសដែលរៀបចំការថតផ្សាយផ្ទាល់ តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងកិច្ចប្រជុំពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្ដាប្រទេសអាស៊ាន និងរុស្ស៊ី គឺសម្ដេចបានតម្រូវឲ្យពួកគេ ពាក់អាវឈុតរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩។

សូមចុចអាន៖ សម្ដេច ហ៊ុន សែន ផ្ដល់ទស្សនទាន ៥ចំណុច ក្នុងកិច្ចភាក្សាតុមូល ថ្នាក់ដឹកនាំគណបក្សនយោបាយបណ្ដាប្រទេសអាស៊ាន-រុស្ស៊ី

សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឲ្យក្រុមបច្ចេកទេស ពាក់ឈុតរបស់ក្រសួងសុខាភិបាល អំឡុងការរៀបចំផ្សាយផ្ទាល់ចេញពីផ្ទះសម្ដេច នៅរសៀលថ្ងៃទី២៩ ខែមិថុនា នេះ ធ្វើឡើងអំឡុងពេលដែលសម្ដេចតេជោ កំពុងតែធ្វើចត្តាឡីស័ក ចាប់តាំងពីថ្ងៃទី ១៩ មិថុនា មក ក្រោយពីសម្ដេចបានពាក់ព័ន្ធប្រយោលជាមួយអ្នកកើតកូវីដ១៩។

ការប្រជុំតុមូល រវាងថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្ដាប្រទេសអាស៊ាន-រុស្ស៊ី ក្រមប្រធានបទ  «តួនាទីនៃកម្លាំងគណបក្សរុស្ស៊ី និងអាស៊ានប្រកបដោយការទទួលខុសត្រូវក្នុងការពង្រឹងស្ថាបន្យកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលធ្វើឡើងតាមរយៈ វីដេអូពីចម្ងាយ៕

Share.