ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Rudi Garcia និងប្រធានក្រុម Cristiano Ronaldo បានរងបរាជ័យក្រោមថ្វីជើង Al Ittihad ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Prince Faisal bin Fahd Stadium សប្តាហ៍ទី២០ ក្របខណ្ឌ Saudi Professional League រដូវកាល ២០២២-២៣ កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែមីនា។

១គ្រាប់ជ័យជម្នះរបស់ Al Ittihad FC ស៊ុតបញ្ចូលទីដោយកីឡាករ Romarinho នៅនាទី ៨០​’ ទទួលបាល៣ពិន្ទុបន្ថែម។ បច្ចុប្បន្នក្រុមបាល់ទាត់ Al Ittihad FC ឡើងទៅឈរកំពូលតារាងនៃលីគកំពូល Saudi Professional League ជាមួយ៤៧ពិន្ទុ ខណ: Al Nassr ធ្លាកទៅឈរលេខ២ជាមួយ៤៦ពិន្ទុ។

គួរដឹងថាក្លិប Al-Nassr ស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល៕

ទស្សនាវីដេអូហាយឡាយ៖

https://youtu.be/vxvLna2-bBE
Share.