ក្រុមបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានយកឈ្នះ Real Betis ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Old Trafford ជើងទី១ នៃពានរង្វាន់ UEFA Europa League រដូវកាល​ ២០២២-២៣ វគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែមីនា។

៤គ្រាប់របស់ Man United ស៊ុតបញ្ចូលទីដោយ Marcus Rashford នៅនាទី៦’, Antony នៅនាទី៥២’, Bruno Fernandes នៅនាទី៥៨’ និង Wout Weghorst នៅនាទី៨៤’ ខណ:១គ្រាប់របស់ Real Betis ស៊ុតដោយ Ayoze Perez នៅនាទី៣២’។

ចំពោះខ្សែប្រយុទ្ធ Wout Weghorst ជនជាតិហូឡង់ វ័យ៣០ បានសម្រក់ទឹកភ្នែក ក្រោយស៊ុតគ្រាប់ដំបូង​ឱ្យ Man United នៅកីឡដ្ឋាន Old Trafford ក្នុងពានរង្វាន់ UEFA Europa League ផងដែរ៕

ទស្សនាវីដេអូហាយឡាយ Man United vs Real Betis៖

ទស្សនាវីដេអូ Weghorst សម្រក់ទឹកភ្នែក ក្រោយស៊ុតគ្រាប់ដំបូង​ឱ្យ Man Utd នៅកីឡដ្ឋាន Old Trafford

https://youtu.be/-ZuwWj5BT4E

លទ្ធផលជើងទី១ នៃពានរង្វាន់ Europa League វគ្គ១៦ក្រុមចុងក្រោយ៖

លទ្ធផលជើងទី១ នៃពានរង្វាន់ Conference League វគ្គ១៦ក្រុមចុងក្រោយ៖

Share.