ក្រុមជម្រើសជាតិនារី អាយុក្រោម២០ឆ្នាំ កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​នារី​អាយុក្រោម២០ឆ្នាំ ម៉ាឡេស៊ី ក្នុងកាប្រកួត AFC U20 Woman’s Asian Cup 2024 Qualifiers វគ្គជម្រុះជុំទី១ នៅកីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN) ចាប់​ពី​ម៉ោង ៤:០០នាទីល្ងាច​នេះតទៅ។

ប្រកួត​កាល​ពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រុម​ជម្រើសជាតិ​នារីកម្ពុជាអាយុក្រោម២០ឆ្នាំ បាន​រង់​បរាជ័យ​ក្រោម​ជើង​ក្រុម​មីយ៉ាន់ម៉ា ក្នុង​លទ្ធផល ២ទល់និង០។ ខណ:កីឡាការិនី ជា ហ្វារីយា របស់​ក្រុមជម្រើសជាតិ​នារីអាយុក្រោម២០ឆ្នាំ ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំការប្រកួត (Player of the Match)។

គួរ​បញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងពូល Gជាមួយ មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និង (ប៉ាឡេស៊ីស្ទីន ដកខ្លួនចេញ) ខណ:ការប្រកួតបានធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដើម្បីរកក្រុមចំនួន១៦ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសអ៊ូសបីគីស្ថាន៕


Share.