នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំមហាសន្និបាត លើកទី១៧ នៅសណ្ឋាគារ Garden City ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ព្រមទាំងឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងក្លិបបាល់ទាត់ចំនួន២ត្រូវបានអនុម័តចូលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
-សមាគមក្លិបបាល់ទាត់ឡាយហ្វ ត្រូវបានអនុម័តដោយអង្គមហាសន្និបាតទទួលស្គាល់ជាសមាជិកសង្កេតការ
-ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវបានអនុម័តដោយអង្គមហាសន្និបាតទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ខណ:ក្លិបបាល់ទាត់ខេត្តសៀមរាប ស្ថិតនៅសមាជិកអង្កេតការ ប៉ុន្តែមិនទាន់អនុម័តនោះទេ។

ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ

សមាគមក្លិបបាល់ទាត់ឡាយហ្វ

Share.