ពានរង្វាន់​​បាល់ទាត់ Cambodian League Cup 2023 បាន​ឈាន​ដល់​សប្ដាហ៍​ទី​៥​ហើយ ពោល​គឺ​ស្ថិត​នៅ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ស្រប​ពេល​ដែល​កីឡាករ​ជនជាតិ​ជប៉ុន ​Takumu Nishihara សមាជិក​ក្រុម​បាល់ទាត់​វិសាខា ជា​កីឡាករ​ដំបូង​គេ​ដែល​រក​បាន​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត។

កីឡាករ​វ័យ​៣០ឆ្នាំ​រូប​នេះ​រក​បាន​គ្រប់​បាល់​៤គ្រាប់​ហើយ ក្នុង​ចំណោម​៤ប្រកួត​មក​នេះ​របស់​វិសាខា ពោល​គឺ​១ប្រកួត​រក​បាន​១​គ្រាប់។ លទ្ធផល​សរុប​របស់​វិសាខា មាន៖​
-វិសាខ ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park
-បឹងកេត ០-៣ វិសាខា នៅ​​កីឡដ្ឋាន Cambodia Airway
-វិសាខា ២-០ គីរីវង់សុខសែនជ័យ នៅ​កីឡដ្ឋាន AIA Stadium, KMH Park
-សមាគមបាល់ទាត់ ខ.ភ.ម ០-៣ វិសាខា នៅកីឡដ្ឋាន ខ.ភ.ម

ចំណែក​លទ្ធផល​និង​កម្មវិធី​ប្រចាំ​សប្ដាហ៍​ទី៥ នេះ​មាន​ដូចជា៖
ពូល A ថ្ងៃ​សៅរ៍ ទី​១១ ខែ​មីនា ឆ្នាំ​២០២៣
-កងយោធពលខេមរភូមិន្ទ ០-៣ វិសាខា នៅ​កីឡដ្ឋាន ខ.ភ.ម
-អគ្គិសនីកម្ពុជា ១-២ បឹងកេត នៅ​កីឡដ្ឋាន​អគ្គិសនីកម្ពុជា
-កោះកុង អេហ្វស៊ី ១-១ ព្រៃវែងអេហ្វស៊ី នៅ​ទីលាន​មន្ទីរ អយក ខេត្តកោះកុង
ពូល B ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០២៣
-ម៉ោង ៦:៣០ ណាហ្គាវើលដ៍ Vs ភ្នំពេញក្រោន នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ
-ម៉ោង​៣:៤៥នាទី នគរបាលជាតិ Vs ព្រះខ័នរាជស្វាយរៀង នៅ​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា
-ម៉ោង​៣:៤៥នាទី ISIដង្កោសែនជ័យ Vs សូលទីឡូអង្គរ នៅ​កីឡដ្ឋានAIA Stadium, KMH Park

Share.