ពានរង្វាន់បាល់ទាត់ Svay Rieng Cup U15 សប្តាហ៍ទី១ នៃការប្រកួតវគ្គជំរុះក្នុងពូល នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយក្រុមបាល់ទាត់ក្នុងពូល «ខ, គ, ឃ» ប្រកួត៦គូ រួមមានលទ្ធផលដូចខាងក្រោម៖

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
-ដារ៉ូពិទូSport 4-0 ភូមិហុីង (ពូល ខ)
-MST 1-1 សសយកស្រុកស្វាយជ្រុំ (ពូល ខ)
-យុវជណគគីរសោម 3-3 United Sez2 (ពូល គ)

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
-សសយកស្រុកចន្រ្ទា 1-0 សសយកស្រុកស្វាយទាប (ពូល គ)
-សសយកក្រុងស្វាយរៀង 2-1 យុវជនជីភូ (ពូល ឃ)
-យុវជនសាមគ្គី 2 – 0 យុវជនចុងព្រែក (ពូល ឃ)។

ខណ:ពូល «ក» កាលពីថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣៖
– ក្រុមព្រះខ័នរាជស្វាយរៀង (U15) 2 – 3 RED BULL U15
– យុវជនសង្កាត់ស្វាយតឿ 1-1 សសយក ស្រុករមាសហែក
– គោព្រៃ ភូមិស្វាយធំ 0-0 សសយក ស្រុករំដួល។

ក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន២១ក្រុម បែងចែកជា៤ពូល រួមមាន៖
– ពូល ក មាន៦ក្រុម ( ព្រះខ័នរាជស្វាយរៀង U15, RED BULL U15, យុវជនសង្កាត់ស្វាយតឿ, សសយក ស្រុករមាសហែក, គោព្រៃ ភូមិស្វាយធំ, សសយក ស្រុករំដួល)
– ពូល ខ មាន០៥ក្រុម (ដារ៉ូពិទូ Sports FC, ភូមិហ៊ីង, MST FC, សសយក ស្រុកស្វាយជ្រំ, ត្នោត FC)
– ពូល គ មាន៥ក្រុម (យុវជនគគីរសោម U15, UNITED SEZ U15, សសយក ស្រុកចន្ទ្រា, សសយក ស្រុកស្វាយទាប, សសយក ស្រុកកំពង់រោទិ៍)
– ពូល ឃ មាន៥ក្រុម (សសយក ក្រុងស្វាយរៀង, យុវជនជីភូ, យុវជនសាមគ្គី U15, យុវជនចុងព្រែក, ពិសីព្រែកប្រសូត)៕

Share.