ពោធិ៍សាត់៖ លោកវរសេនីយ៍ត្រី ឆ្លាំង មឿង មេប៉ុស្ដិ៍ថ្មដា ដឹកនាំកំលាំងនគរបាលប៉ុស្ដិ៍៤រូប ចុះបង្ក្រាបក្មេងទំនើង ជិះម៉ូតូបង្ហោះនៅលើផ្លូវសារធារណៈចំនួន ០៦នាក់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ៩:៣០ នាទីព្រឹក នៅចំណុចផ្លូជាតិលេខ៥៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្មេងទំនើងទាំង៦នាក់ទី១មានឈ្មោះ ១.ឈ្មោះ ជុំ រតនា ភេទប្រុស អាយុ ១៧ ឆ្នាំ។ ទី២. ឈ្មោះ ហូ វ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ ។ ទី៣.ឈ្មោះ ឡេង ហ៑ាង ភេទប្រុស អាយុ ១៨ ឆ្នាំ ទាំងបីនាក់រស់នៅភូមិវត្តចាស់ ឃុំអន្លង់ត្នោត ស្រុកក្រគរ។ ទី៤.ឈ្មោះ យ៉ាន យិត ភេទប្រុស អាយុ ១៨ ឆ្នាំ។ ទី៥.ឈ្មោះ សារឿន រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ ។ ទី៦.ឈ្មោះ ផល រិន ភេទប្រុស អាយុ ១៩ ឆ្នាំ ទាំងបីនាក់រស់នៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ។

ក្រោយពីឃាត់ខ្លួនសមត្ថកិបានធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា និងឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅលំនៅដ្ឋាន៕

អត្ថបទ៖ ចតុមុខ

Share.