​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១ តារា​ចម្រៀង​ប្រចាំ​​ផលិត​​កម្ម​ ហង្សមាស​ និង​ រស្មី​ហង្សមាស​ កញ្ញា​ យូរី​ កាល​ពី​កន្លះ​ម៉ោង​មុន​នេះ​បាន​បង្ហោះ​ឱ្យ​ដឹង​ថា​កញ្ញា​ បាន​បាត់​បង់​ មនុស្ស​ជា​ទី​ស្រលាញ់​ស្មើ​បេះដូង​។

យោង​តាម​ការ​បង្ហោះ​របស់​ កញ្ញា​ យូរី​ ​តារា​ចម្រៀង​រូប​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់​​ស្មើ​បេះដូង​បាន​បាន​ទទួល​មរណភាព​ហើយ​ដោយ​សារ​តែ​ជំងឺ​ ទឹកនោម​ផ្អែម​ និង​ ជំងឺ​លើស​ឈាម​។ ប៉ុន្តែ​កញ្ញា​ ក៏​បាន​បង្ហាញ​ពី​ការ​រឹងមាំ​ និង​សន្យា​មើល​ថែ​លោក​ឪពុក​របស់​កញ្ញា​​ឱ្យ​បាន​ល្អ​ និង​សូម​ឱ្យ​ដួង​វិញ្ញា​ណ​ក្ខន្ធ​អ្នក​ម្ដាយ​របស់​កញ្ញា​ សំរាក​និង​សំរាន្ត​ឱ្យ​បាន​ស្ងប់សុខ​ចុះ​។

«ម៉ាក់ ហា….ម៉ាក់សំរាន្តអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ កុំបារម្មណ៍. កូននឹងមើលថែប៉ាអោយបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយនាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែល​​ខ្ញុំ​​បាន​លុប​ចោល​ភ្លាម​ៗ​ក្នុង​ពេល​អ្នក​ម៉ាក់​របស់​ខ្ញុំ​បាន​ទទួល​មរណៈភាព​ហើយ​ដោយ​ជំងឺ​ ទឹ​កនោមផ្អែម​ ​នឹង ​រោគ​លើស​ឈាម​សូម​អភ័យ​ទោស​»​

ក្នុង​នោះ​កញ្ញា​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​ម្ចាស់​កម្មវិធី​ ក៏​ដូច​ជា​ស្ពន់សឺ​ផ្សេង​ៗ​ដែល​កញ្ញា​ ចាំ​បាច់​ត្រូវ​លុប​ចោល​ការ​ងារ​ភ្លាម​ ដោយ​សារ​តែ​កញ្ញា​បាន​ជួប​ទុក្ខ​ ​នឹកស្មាន​មិន​ដល់​ និង​ឆាប់​រហ័ស​យ៉ាង​នេះ​។

មិត្ត​ភក្ដិ​​ សាច់ញាតិ​ និង​ អ្នក​គាំទ្រ​បាន​ចូល​មក​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​អ្នកម្ដាយ​ដ៏​មាន​គុណ​និង​ជា​ទី​ស្រលាញ់​របស់​កញ្ញា​ យូរី​ គ្រប់​ៗ​គ្នាន​៕​

Telegram-Troryorng
Share.