សិល្បៈជាតិ៖ ជា​ការ​ពិត​ដែល​ប្រជាជន​ខ្មែរ​គឺជា​ជនជាតិ​មួយ​​​មាន​សម្បត្តិ​វប្បធម៌​និង​អរិយធម៌​ដ៏​ល្អ​ផូរផង់និង​​ចំណាស់​មួយ​នៅ​អាស៊ី ជា​ពិសេស​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ដូនតា​បាន​បន្សល់ទុក​​ជា​កេរ្តិ៍​មរតក​ក៏​ត្រូវ​បាន​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន​ ។

រហូត​មាន​ពេល​ខ្លះ​កូនខ្មែរ​ដែល​ជា​ម្ចាស់​ក្បាច់គុន​ថែម​ទាំង​​យក​ក្បាច់គុន​របស់​ខ្លួន​ទៅចែក​រំលែក​និង​បង្ហាត់បង្ហាញ។​ តួ​យ៉ាង​ដូចជា​ Dy Sao តារា​ក្បាច់គុន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​បាន​យក​ក្បាច់​គុន​ទៅ​បង្ហាត់​តារា​ហូលីវូដ​ល្បីៗ ដោយ​ក្នុង​នោះ​មាន​ទាំង​តារា​ម្ចាស់​ពាន​រង្វាន់​អូស្កា​ឆ្នាំ​២០២​៣​នេះ​ថែម​ទៀត​ផង​។

យោង​តាម​ការ​ចែក​រំលែក​របស់​លោក​ Dy Sao លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីពេល​ថ្មី​នេះ​​ៗ​នេះ​ជា​មួយ​នឹង​ក្រុម​អ្នក​គាំទ្រ​ខ្លួន​ថា​៖ Everything Everywhere All At Once won 7 Oscars last night! ឬ​​ប្រែ​ជាខេមរៈភាសា​ថា ភាពយន្ត​ Everything Everywhere All At Once ឈ្នះ​ពាន​អូស្ការ​ចំនួន​៧ យប់​នេះ​👏❤️​ខ្ញុំ​បង្រៀន​ក្បាច់​គុន​ Ke Huy Quan និង ​Michelle Yeoh! Congrats to them!!! ឬក៏​សូម​អបអរ​ចំពោះ​អ្នក​ទាំង​​ពីរ​។ ​ខ្ញុំ​ត្រូវ​សម្តែង​នៅ​ក្បែរ​តារា​ធំ​ៗ​ទាំង​នេះ។​ ​Jamie Lee Curtis​!​ ​James​ ​Hong​!​ ​Stephanie​ ​Hsu​!​ ​បើ​មើល​កុន​ ​អ្ន​ក​នឹង​ឃើញ​ខ្ញុំ​នៅ​ខាង​ក្រោយ​ច្រើន​ដង​ ​🤣🤣 ​ប្រជាជន​របស់​យើង​ឡើង​បន្តិច​ម្តង បន្តិច​ម្តង​ ​បាទ​សូម​អរគុណ​ ​🙏❤️🇰🇭🇰🇭🇰🇭»

តាម​​រយៈ​អ្វី​ដែល​លោក​បាន​រៀប​រាប់​ខាង​លើ​នេះ​បាន​សបញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​លោក​គឺជា​បុគ្គល​សំខាន់​ម្នាក់​ដែល​​ជួយ​បង្ហាត់​ក្បាច់​គុន​ដល់​តារា​ល្បីទាំង​ពីរ​ដួង​ខាង​លើនិង​ជា​អ្នក​នៅ​ពៅក្រោយ​ភាពយន្ត​ជោគជ័យ​ដ៏​ត្រចាស់ត្រចង់​របស់​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​សម្ដែង​​ហូលីវូដ​ដើម​កំណើត​ខ្មែរ​រូប​នេះ​ក៏​មាន​ឱកាស​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ខាង​លើ​ជាមួយ​នឹង​តារា​ល្បីៗ​ថែម​ទៀត​ផង​។​

តារា​​សម្ដែង​ប្រុស​ Ke Huy Quan បាន​ក្លាយជា​តារា​សម្តែង​ដើមកំណើត​វៀតណាម​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ក្នុង​ឆ្នាំ ២០២៣ ក្នុង​ផ្នែក​តួ​សម្តែង​រង​ល្អ​បំផុត។ លោក​បាន​ក្លាយជា​តួឯក​ប្រុស​អាស៊ី​ទី ២ បន្ទាប់ពី លោក ហាំង ង៉ោ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពានរង្វាន់​របស់​អូ​ស្ការ។ លោក Ke Huy Quan ធ្លាប់បាន​ចូលរួម​សម្ដែង​ភាពយន្ត​ក្នុង​ឧស្សាហកម្ម​របស់​ហូលីវូដ​តាំងពី​វ័យ​កុមារ​មកម្ល៉េះ ដោយ​​​​​​សម្ដែង​នៅក្នុង​រឿង Indiana Jones និង Temple of Doom (1984) រឿង Data in The Goonies (1985) រឿង “Head of the Class” (1991) និង​រឿង Encino Man (1992) ផងដែរ។

ចំណែក​ឯ​តារា​សម្ដែង​ស្រី​ Michelle Yeoh បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដោយបាន​ដើរ​ជា​តួអង្គ​នាង Evelyn Quan Wang នៅក្នុង​ខ្សែភាពយន្ត​ឈ្មោះ «Everything Everywhere All At Once»។ ភាពយន្ត​នេះ​បាន​ទទួលបាន​រង្វាន់​អូ​ស្ការ​ចំនួន៧ រួមមាន​ទាំង​ពានរង្វាន់​រូបភាព​ល្អ​បំផុត (Best Picture) និង​ពានរង្វាន់​តួរង​ប្រុស​ល្អ​បំផុត​សម្រាប់​លោក Ke Huy Quan ផងដែរ។ លោកស្រី​ជា​តារាភាពយន្ត​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ម៉ាឡេស៊ី និង​មាន​ឈាមជ័រ​សែស្រឡាយ​ចិន។ លោកស្រី​ជាតា​រា​ឯក​ស្រី​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​ទទួលបាន​ពានរង្វាន់​អូ​ស្ការ​ផ្នែក​តួឯក​ស្រី​ល្អ​បំផុត​នៅ​ឆ្នាំ ២០២៣នេះ។

Dy Sao ​កើត​នៅ​ថ្ងៃ​ទី​៣​ ខែ​តុលា ឆ្នាំ​១៩៧៩​ នៅខេត្ត​បាត់​ដំបង។ ​​លោក​បាន​ក្លាយ​ជា​តួ​ឯក​ជា​លើក​ដំបូង​ក្នុង​ភាព​យន្តបែប​វាយ​តប់​រឿង​ «Hanuman: Shadow Master»៕

Share.