
ទីបំផុតក្លិបបាល់ទះ Lavie Long An របស់ វឿន វាសនា ទទួលបានជ័យជម្នះជាលើកដំបូង ក្នុងពានរង្វាន់បាល់ទះជើងឯកប្រទេសវៀតណាម Duc Giang Chemical Cup 2023 វិញ្ញាសាផ្នែកបុរស វគ្គជម្រុះពូល B ក្រោយយកឈ្នះ VLXD Bình Dương ក្នុងលទ្ធផល ៣សិតទល់នឹង២ កាលពីរាត្រីថ្ងៃទី១៤ ខែមីនា។
សម្រាប់លទ្ធផលរបស់ក្លិបបាល់ទះ Lavie Long An យកឈ្នះ VLXD Bình Dương ទាំងប្រផុតប្រផើយក្នុងលទ្ធផល ៣សិតទល់នឹង២ (២៥-២២, ១៩-២៥, ២២-២៥, ២៥-២៣,១៥-៩)។

បន្ទាប់ពីចាញ់ Ninh Bình LVPB ការប្រកួតបើកឆាកក្នុងលទ្ធផល ២សិតទល់នឹង៣ (២០-២៥,១៩-២៥,២៥-២២,២៥-២០,១៣-១៥) និងចាញ់ Bien Phong ក្នុងលទ្ធផល ៣សិតទល់នឹង១ (២២-២៥, ២៥-១៩, ២៥-១៨, ២៥-២០)។
សម្រាប់កម្មវិធីប្រកួតបន្តក្នុងពូល B របស់ក្រុម Lavie Long An គឺ៖
18 មីនា 2023 15:00 Thể Công ប៉ះ Lavie Long An៕
សូមទស្សនាវីដេអូនៃការប្រកួតទាំងស្រុងខាងក្រោមជំនួបរវាង VLXD Bình Dương – Lavie Long An៖
