សិល្បៈជាតិ៖ កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ឬ Miss Universe Cambodia 2023 បានធ្លាក់លើដៃក្រុមហ៊ុនមហាហង្សជាអ្នករៀបចំ ដែលដំណឹងបានប្រកាសយ៉ាងភ្ញាក់ផ្អើលនៅលើហ្វេសប៊ុកផេកផ្លូវការ Miss&Mister Mohahang នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣។

តាមការចែករំលែកនៅលើហ្វេសប៊ុកផេកផ្លូវការ Miss&Mister Mohahang បានរៀបរាប់ថា «Welcome to MUC2023 coming soon !» ។ យ៉ាងណាមិញគេបានដឹងថា លោក អ៊ិន សុភិន ដែលជាម្ចាស់ក្រុមហ៊ុនមហាហង្ស និងជាអតីតអ្នករៀបចំកម្មវិធី Miss Grand Cambodia គឺមានបទពិសោធន៍យ៉ាងជោគជាំនៅលើវេទិកាអន្តរជាតិ ក្នុងការបញ្ជូនបេក្ខភាពរបស់ខ្លួនចូលទៅកាន់ Top កំពូលៗ។

គួររំលឹកដែរថា ក្រុមហ៊ុន CIM ដែលជាអ្នករៀបចំការប្រកួត Miss Universe Cambodia អស់ ៦ ឆ្នាំមកហើយនោះ បានប្រកាសបញ្ចប់អាជ្ញាប័ណ្ណថ្មីរបស់ខ្លួនជាមួយស្ថានប័ន Miss Universe Cambodia កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣។

ក្នុងនោះដែរ ការគ្រោងរៀបចំការប្រកួត Miss Universe Cambodia 2023 ក្រោមស្នាដៃរបស់លោក អ៊ិន សុភិន គឺពិតជាបានធ្វើឱ្យអ្នកស្នេហាវិស័យប្រកួតបវរកញ្ញានៅកម្ពុជាមានអារម្មណ៍រំភើបជាខ្លាំង៕

Share.