បញ្ចេញ​វីដេអូ​ប្រូម៉ូត​ខ្លី​ ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ហើយ​សម្រាប់​ភាពយន្ត​លក្ខណៈ​​អន្តរ​ជាតិ​ បែប​រំជួល​ព្រលឹង​ថ្មី​មួយ​ទៀត​ «​ស្នង​​រូប​» ឬ​ «The Medium» ​គឺ​ជា​ភាពយន្ត​​រន្ធត់​កូន​កាត់​ពីរ​សញ្ជាតិ​ថៃ​-កូរ៉េ​នេះ​ផលិត​រួម​គ្នា​រវាង​ GDH​ របស់​ថៃ​ និង SHOWBOX របស់​កូរ៉​​។

ភាពយន្ត​នេះ​ដឹកនាំ​ដោយ​ជនជាតិ​ថៃ​ Tong Banjong និង​អ្នក​ដឹកនាំ​ភាពយន្ត​រំជួល​ព្រលឹង​កូរ៉េ​ Na Hong Jin មក​កាន់​តួ​នាទី​ជា​ផលិត​ករ​ និង អ្នក​គ្រប់គ្រង​ការងារ​ផលិត​ភាពយន្ត​រឿង​នេះ​ទាំង​មូល។

សម្រាប់​វីដេអូ​ផ្សព្វផ្សាយ​ខ្លី​ដែល​កាត់​យក​ចំណុច​មួយ​ចំនួន​ចេញ​ពីរឿង​ «​ស្នង​រូប​​» មក​បង្ហាញ​ាបាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រន្ធត់​ផង​ ខ្លាច​ផង​ ភ័យ​ផង​ ព្រោះ​រឿង​​នេះ​បាន​ផលិត​ឡើង​ចេញ​ពី​ជំនឿ​ចាស់​បុរាណ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​អាស៊ាន​ ដែល​ងាយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចូលតួ​តាម​សាច់​រឿង​បាន​យ៉ាង​ឆាប់​រហ័ស​។

រឿង​ «The Medium» បរិយាយ​ពី​រឿង​រ៉ាវ​ស​របស់​អ្នក​បន្ត​វេន​អ្នក​ស្នងរូប​ របស់​គ្រួសារ​មួយ​នៅ​ខេត្ត​ភាគ​ឥសាន​របស់​ប្រទេស​ថៃ​ ប៉ុន្តែ​វត្ថុ​ដែល​ចូល​មក​ស្ថិត​ក្នុង​រូប​ស្នង​របស់​សមាជិក​គ្រួសារ​ អាច​នឹង​មិន​មែន​ អ្នកតា ទេវតា​ ឬ​ អាទិទេព​ ដូច​ដែល​គ្រប់​គ្នា​គិត​ រឿងរ៉ាវ​ដ៏​សែន​រន្ធត​់​មួយ​ក៏​បាន​ចាប់​ផ្ដើម​ឡើង​។

ភាពយន្ត​ខ្នាត​ធំ​ «The Medium ឬ​ ស្នង​រូប» ​​នឹង​បញ្ចាំង​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​នៅ​ខែ​កក្កដា​នេះ​ហើយ​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​ក្នុង​ប្រទេស​កូរ៉េ​ ចំណែក​ប្រទេស​ថៃ​និង​ប្រទេស​ផ្សេង​ទៀត​ មិន​មាន​ដំណឹង​ស្ដី​ពី​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​ឡើយ​ទេ​៕​

ទស្សន​ា​ Trailer រឿង​ខ្មោច​បែប​រន្ធត់​ «ស្នង​រូប» តាម​រយៈ​វីដេអូខ​ាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.