«បេះដូង​ឌឹបៗ» របស់​តារា​ចម្រៀង​​ខ្មែរ​-អាមរិក​កាំង​ Jay Chan បាន​ចេញ​នៅ​លើ​ Channel YouTube បាន​បង្ហោះ​ចេញ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​កម្សាន្ត​ហើ​យ ប៉ុន្តែ​សន្ទុះ​គាំទ្រ​ហាក់​មិន​ទាន់​ខ្លាំងក្លា​នោះ​ឡើយ​ទាំង​ដែល​បទ​ចម្រៀង​នេះ​ស្ដាប់​ទៅ​មាន​រសជាតិ​ខ្មែរ​ ​ តែ​ក៏​លាយ​បង្កប់​ដោយ​​ចង្វាក់​តន្ត្រី​បែបទាន់​សម័យ​​ កាន់​តែ​ស្ដាប់​កាន់​តែ​ពីរោះ​​ គួរ​ឱ្យ​ចង់​ច្រៀង​និង​រាំ​តាម។

​តារា​ចម្រៀង​ខ្មែរ​ អាមេរិក​កាំង​ ដែល​ធ្លាប់​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ជា​ច្រើន​ដែល​ភាគ​ច្រើ​ន​ជា​បទ​ Cover ពី​អធិរាជ​សំឡេង​មាស​ ស៊ិន ស៊ីសាមុត​ លោក​ Jay Chan កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២១ បាន​បង្ហោះ​ចេញ​បទ​ចម្រៀង​ថ្មី​ «បេះដូង​ឌឹបៗ» របស់​លោក​លើ​ Channel យូធូប​របស់​លោក​ ហើយ​នៅ​ថ្ងៃ​ទី​ ២៩ ខែមិថុនា​ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បង្ហោះ​ផ្សព្វផ្សាយ​បទ​ចម្រៀង​របស់​លោក​​តាម​រយៈ​ Facebook ដែល​មាន​ឈ្មោះ​ថា​ Jay Chan Muzix

ប៉ុន្តែ​បទ​ចម្រៀង​ដែល​ទាន់​សម័យប​ច្ចេក​ទេស​ រូបភាព​ច្បាស់​ សំឡេង​ក៏​ល្អ ​ហើយ​បង្កប់​ទៅ​​ដោយ​​ដួង​ព្រលឹង​ខ្មែរ​​មួយ​នេះ​ហាក់​នៅ​មិន​ទាន់​មាន​ការ​គាំទ្រ​បាន​យ៉ាង​ច្រើន​ ឱ្យ​សម​នឹង​បទ​ចម្រៀង​ភាព​ល្អ​និង​លេច​ធ្លោ​មួយ​នេះ​នោះ​ទេ​ ព្រោះ​មក​ដល់​​ត្រឹម​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ ២០២១​ នេះ ​នៅ​លើ​ Channel YouTube របស់​លោក​មាន​ចំនួន​ទស្សនា​មិន​ទាន់​ដល់​ ១០​K ​នោះ​ទេ​។​

លោក​ Jay Chan កូន​ខ្មែរ​អាមេរិកកាំង​ ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ជា​អ្នក​និពន្ធ​ អ្នក​ចម្រៀង​(R&B/POP) ផលិតករ​ ដឹកនាំ​ និង​ជា​ស្ថាបនិកផលិតកម្ម​ G.O.A.T Entertainment ​កន្លង​មក​បាន​បញ្ចេញ​នូវ​ស្នាដៃ​បទ​ចម្រៀង​ទាំង​តែង​និពន្ធ​ខ្លួន​ឯង​ និង​លើក​យក​បទ​ចម្រៀង​របស់​លោក​តា ស៊ិន ស៊ីសាមុត ​មក​បក​ស្រាយ​ឡើង​វិញ​តាម​បែប​ Style របស់​លោក​បាន​ពីរោះ ទាក់ទាញ​មួយ​បែប​ទៀត​៕

សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ទស្សនា​បទ​ចម្រៀង​ «បេះដូង​ឌឹបៗ»​ ​អាចទស្សនាវីដេអូ​ខាង​ក្រោម៖

Telegram-Troryorng

Share.