តារាចម្រៀង Katy Perry បានផុសរូបខ្លួនចំនួន3 សន្លឹកនៅក្នុងបន្ទប់ទឹកដើម្បីចូលផ្សព្វផ្សាយកម្មវិធី American Idol ដែលខ្លួនដើរតួនាទីយ៉ាងសំខាន់ជា គណៈកម្មការមួយរូបក្នុងកម្មវិធី។

បើគ្រាន់តែផុសរូបធម្មតាមិនគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែលំដាប់អ្នកម្ដាយផ្នែក Photo Fashion ទៅហើយត្រូវតែប្លែកគេ ដូច្នេះរូបថតរបស់ Katy Perry ដែលនាងបានបង្ហោះអួតហ្វេនគឺរូបកាច់រាងក្នុងបង្គន់សាធារណ:។

ក្រោយពីបានបង្ហោះរូបថតលើបណ្ដាញសង្គមហ្វេសប៊ុករួច អ្នកគាំទ្រតារាចម្រៀងរូបនេះបានចូលបញ្ចេញមតិកោតសរសើរចំពោះនាងថែមទាំងនិយាយបែបកំប្លែងលេងទៀតថា Katy Perry ធ្វើឲ្យបង្គន់សាធារណ:ក្លាយជាកន្លែងស្អាតនិងទាក់ទាញ។
គួររំលឹកថា កម្មវិធី American Idol មកដល់បច្ចុប្បន្នមានចំនួន19 រដូវកាលហើយ ដោយក្នុងនោះតារាចម្រៀងនិងជាអ្នកនិពន្ធទំនុកច្រៀង Katy Perry បានចូលរួមជាគណៈកម្មការចាប់ពីរដូវកាលទី16៕