តារា​ចម្រៀង​ ​Katy Perry ​បាន​ផុស​រូប​ខ្លួន​ចំនួន​3 ​សន្លឹក​នៅ​ក្នុង​បន្ទប់​ទឹក​ដើម្បី​ចូល​ផ្សព្វផ្សាយ​កម្មវិធី​ American Idol ​ដែល​ខ្លួន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​ ​គណៈកម្មការ​មួយ​រូប​ក្នុង​កម្មវិធី​។​

បើ​គ្រាន់​តែ​ផុស​រូប​ធម្មតា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ​ ​ប៉ុន្តែ​លំដាប់​អ្នក​ម្ដាយ​ផ្នែក​ ​Photo Fashion​ ទៅ​ហើយ​ត្រូវ​តែ​ប្លែក​គេ​ ​ដូច្នេះ​រូបថត​របស់​​ Katy Perry​ ​ដែល​នាង​បាន​បង្ហោះ​អួត​ហ្វេន​គឺ​រូប​កាច់​រាង​ក្នុង​បង្គន់​សាធារណ:​។​

ក្រោយ​ពី​បាន​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​រួច​ អ្នក​គាំទ្រ​តារាចម្រៀង​រូប​នេះ​បាន​ចូល​បញ្ចេញ​មតិ​កោត​សរសើរ​ចំពោះ​នាង​ថែម​ទាំង​និយាយ​បែប​កំប្លែង​លេង​ទៀត​ថា​ ​Katy Perry​ ធ្វើ​ឲ្យ​បង្គន់​សាធារណ:​ក្លាយ​ជា​កន្លែង​ស្អាត​និង​ទាក់ទាញ​។​

គួរ​រំលឹក​ថា​ ​កម្មវិធី​ ​American Idol ​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​19 ​រដូវ​កាល​ហើយ​ ដោយ​ក្នុង​នោះ​តារា​ចម្រៀង​និង​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ Katy Perry ​បាន​ចូលរួម​ជា​គណៈកម្មការ​ចាប់​ពី​រដូវ​កាល​ទី​16​៕​

​​​

Share.