កម្ពុជាបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៩៩៩នាក់នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១នេះ។

នេះបើយោងតាមការប្រកាសរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងការថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះ។

នៅព្រឹកថ្ងៃនេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ទប់ស្កាត់ការនាំចូល វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី​ដែលកម្ពុជាបានរកឃើញនាពេលថ្មីៗនេះផងដែរ។

សម្តេចបានថ្លែងថា ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕

Share.