សិល្បៈអន្តរជាតិ៖ «Love on Tour» ខនសឺត Harry Styles បានចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍កម្រិតពិភពលោករបស់ខ្លួន ក្នុងប្រទេស ថៃ ហ្វីលីពីន សិង្ហបុរី និង កូរ៉េខាងត្បូង។ ជាការកត់សម្គាល់ Concert របស់ Styles នៅកូរ៉េហាក់ពិសេសជាងគេព្រោះមានវត្តមាន Top1 របស់កូរ៉េរហូតដល់១៨ដួង។



កាលពីថ្ងៃចន្ទ កន្លងទៅ តារាចម្រៀងវ័យ២៩ឆ្នាំ បានប្រគំតន្ត្រីទេសចរណ៍របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូងនា KSPO Dome ក្រុងសេអ៊ូល ដោយលោកបានលើកយកបទចម្រៀងល្បីល្បាញស្ថិតក្នុងបញ្ជីកំពូលរបស់ខ្លួនមកច្រៀងនិងសម្ដែងគឺបទ «As It Was», «Watermelon Sugar»,«Sign of The Times« «Adore You» និង «Golden»។
ការប្រគំតន្ត្រីរបស់ Styles លើកនេះមិនត្រឹមតែមានសាមីខ្លួនតែម្នាក់នោះទេ ប៉ុន្តែកំពូលតារាល្បីរូបនេះបានប្រើឱកាសនេះទាញអតីតសមាជិក One Direction ច្រៀងនិងសម្ដែងជាមួយគ្នា។ លើសពីនោះទៀតលោកបានអញ្ជើញសមាជិកក្រុមចម្រៀងកូរ៉េៗល្បីមកចូលរួមច្រៀងជាកិត្តិយសក្នុងឱកាសនោះដែរ។



តារាចម្រៀងកូរ៉េដែលមានវត្តមាននៅក្នុងការប្រគំតន្ត្រីទេសចរណ៍កម្រិតពិភពលោករបស់ «Harry Styles» នាឱកាសនោះរួមមាន៖ BTS’ RM, Suga, Jungkook, និង V, Jeon Somi, Blackpink’s Jennie និង Rosé, Monsta X’s Hyungwon, Ateez’s Wooyoung, Enhypen’s Jay, Jake, Sunghoon និង Ni-ki, Super Junior’s Lee Dong-hae, F(x)’s Luna, Pentagon’s Kino និង Shinwon, និង Woodz៕



ប្រភព៖ ibtimes


