សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទីព្រហស្បតិ៍នេះថា សម្តេចពិបាកក្នុងការរកជាងកាត់សក់ ព្រោះជាងកាត់សក់របស់សម្តេចបានឆ្លងកូវីដ១៩ ។ តែយ៉ាងណាក៏ដោយ សម្តេចមិនបានបញ្ជាក់ថា ជាងកាត់សក់រូបនោះបានឆ្លងមកពីណានិងតាំងពីពេលណានោះឡើយ។

ការបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឡើងនៅក្នុងឱកាសថ្លែងសារពិសេសមួយស្តីអំពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជាស្របពេលដែលសម្តេចបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីអំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជានៅព្រឹកថ្ងៃទី ០១ ខែកក្កដាឆ្នាំ២០២១នេះ៕

Share.