មុន​ពានរង្វាន់​បាល់ទាត់​បុរស Merlion Cup ឆ្នាំ​២០២៣ ដែល​ក្រុម​យុវជន​ក្រោម​អាយុ​២២ឆ្នាំ​កម្ពុជា ចូលរួម​នឹង​ចាប់​ផ្ដើម​ដំណើរ​ក្នុង​សប្ដាហ៍​នេះ ក្រុម​ការងារ​សារព័ត៌មាន​ត្រយង សូម​លើក​យក​ប្រវត្តិខ្លះៗ​នៃ​ពានរង្វាន់​នេះ​លើ​ទឹកដី​នៃ​ប្រទេស​សិង្ហបុរី។

ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយប្រទេសសិង្ហបុរី ផ្ទាល់ជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង ខណៈក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានរង្វាន់នេះច្រើនជាងគេ២លើកឆ្នាំ ១៩៨២ និង១៩៨៣ ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរី គឺជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ៤ដង ១៩៨៤, ១៩៨៥, ២០០៩, ២០១៩។

បន្ទាប់ពីក្រុមជម្រើសជាតិអូស្ត្រាលី ក៏មានប្រទេសដ៏ទៃផ្សេងទៀតដែល បានធ្លាប់បានគ្រងជើងឯក នៃពានរង្វាន់ Merlion Cup ក្នុងនោះមានដូចជា អ៊ីរ៉ាក់, យូហ្គោស្លាវី, ចិន, កូរ៉េខាងត្បូង, Liverpool, និងសិង្ហបុរី។

ខាងក្រោមនេះជាលទ្ធផលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Merlion Cup
-ឆ្នាំ១៩៨២ អូស្ត្រាលី ៣-២ កូរ៉េខាងត្បូង ឈុតB  
-ឆ្នាំ១៩៨៣ អូស្ត្រាលី ៤-២ សិង្ហបុរី
-ឆ្នាំ១៩៨៤ អ៊ីរ៉ាក់ ២-១ កូរ៉េខាងត្បូង
-ឆ្នាំ១៩៨៥ យូហ្គោស្លាវី សិង្ហបុរី
-ឆ្នាំ១៩៨៦ ចិន ២-១ កូរ៉េខាងជើង
-ឆ្នាំ១៩៩២ កូរ៉េខាងត្បូង ឈុតB ៣-១ ចិន
-ឆ្នាំ២០០៩ លីវើភូ ៥-០ សិង្ហបុរី
-ឆ្នាំ១០១៩ សិង្ហបុរី ១-០ ថៃ

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ Merlion Cup 2023 យុវជនអាយុក្រោម២២ឆ្នាំ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ចំណែកក្រុមម្ចាស់ផ្ទះសិង្ហបុរី និងត្រូវប្រកួតជាមួយ ជម្រើសជាតិហុងកុង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅ​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា) ទូរទស្សន៍ BTV នឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍នៅប្រទេសិង្ហបុរីនេះ។

Share.