ថ្លែងក្នុងកិច្ចប្រជុំស្តីពីស្ថានភាពកូវីដ១៩នៅកម្ពុជា សម្តេចតេជោហ៊ុន សែនបានបញ្ជាឲ្យបញ្ចេញឈើខុសច្បាប់ចាប់បានកន្លងមក យកមកធ្វើក្តារមឈូសសម្រាប់អ្នកស្លាប់ ដោយសារកូវីដ១៩។

ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ហាក់ពុំមានសញ្ញាណថមថយ ហើយតួលេខអ្នកបាត់បង់ជីវិតប្រចាំថ្ងៃដោយសារ កូវីដ១៩ហាក់បានកើនឡើងជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

សម្តេចបានណែនាំឲ្យអាជ្ញាធរនៅតាមបណ្តាខេត្តទិញក្តារមឈូសយកមកស្តុកទុក យ៉ាងហោចទិញឲ្យបាន៨០ភាគរយយកមកទុក។

ជាមួយគ្នានេះ  សម្តេចបានណែនាំឲ្យរៀបចំជាមុននូវទីបូជា និង​បញ្ចុះសពដោយប្រើប្រាស់បឆ្ឆាតាមវត្ត តែត្រូវអនុវត្តតាមវិធានសុខាភិបាលនិងត្រូវពិភាក្សាជាមួយព្រះសង្ឃជាដើម៕

Share.