ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវ​បាន​អ្នកជំនាញលើការថែទាំស្មៅ មកពីប្រទេសជប៉ុន ចុះ​ត្រួតពិនិត្យ និងកែលំអរស្មៅនៅ (ថ្ងៃទី៣) នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ដោយ​មានការអញ្ជើញ ពីខេមបូឌានព្រីមៀរលីគ រយៈពេល៣ថ្ងៃកន្លងមកនេះ។

ដោយមានការប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដីផ្ទាល់នៅថ្ងៃនេះ។ ការ​ចុះ​ត្រួតពិនិត្យ និងកែលំអរស្មៅនេះ ដោយ​មាន​ការចូលរួម របស់លោក Shoji Ikeda ដែល​ជា​អ្នក​ជំនាញ​លើការ​ថែទាំស្មៅ អញ្ចើញមកពីប្រទេសជប៉ុន រួម​ជាមួយ​ក្រុម​ការ​របស់​លោក​ចំនួន​ពីរ​រូប​បន្ថែម។ ក្រោមការសហការជាមួយក្រុមហ៊ុនវឌ្ឍនៈ ជាមួយក្រុមការងារខាងកីឡដ្ឋានផ្ទាល់។

លោក Shoji Ikeda

លោក Shoji Ikeda ថាស្មៅនៅពហុកីឡដ្ឋានអូឡាំពិក រីកលូតលាស់បានល្អ ទោះ​បី​ជា​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ជាង​នៅប្រទេសជប៉ុន។ ហើយលោក Shoji Ikeda បានធ្វើការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់​មើល​ថែ​ស្មៅ​នៅ​លើ​កីឡ​ដ្ឋានផ្ទាល់ ដោយមានការឧបត្ថម្ភគ្រឿងម៉ាសុីនទំនើបៗជាច្រើនពីក្រុមហ៊ុនវឌ្ឍនៈ។

យោងតាមការផ្ដល់បទសម្ភាស៍មកកាន់ក្រុមការងារខេមបូឌានព្រីមៀរលីគ លោក Shoji Ikeda បាន​ឱ្យ​ដឹង​ថា​ស្មៅនៅពហុឡដ្ឋានអូឡាំពិក រីកលូតលាស់បានល្អ ទោះ​បី​ជាអាកាស​ធាតុ​ក្តៅ​ខ្លាំង​ជាង​នៅ​ប្រទេស​ជប៉ុន ដោយ សារតែមានការថែទាំ និង​យក​ចិត្ត​ទុក​ដាក់​ពីក្រុម​ការងារ​សហព័ន្ធ​កីឡា​បាល់​ទាត់ក​ម្ពុជា៕

Share.