ប្រទេសកូរ៉េខាងជើង បានសម្រេចមិនបញ្ជូនអត្តពលិករបស់ខ្លួន ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក 2020 Summer Olympics នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នោះទេ ក្រោមហេតុផលថាដើម្បីការពារការឆ្លងជម្ងឺកូវីដ-១៩ ដល់អត្តពលិករបស់ខ្លួន។ នេះបើតាមការចេញផ្សាយសារព័ត៌មានរដ្ឋកូរ៉េខាងត្បូង Yonhapកាលពីពេលថ្មីៗ។

ការសម្រេចចិត្តដ៏ធំនេះកើតចេញពីការសម្រេចចិត្តក្នុងមហាសន្និបាតគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើង ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំនេះ២០២១។ ប៉ុន្តែដំណឹងនេះទើបបែកធ្លាយចេញមកក្រៅ។
តាមផែនការកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នឹងរៀបចំឡើងពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដោយរំពឹងថានឹងមានប្រទេស/តំបន់ ចូលរួមចំនួន២០៦ ដែលមានអត្តពលិកសរុបចំនួន ១១,០៩១ នាក់៕