


ការប្រកួតពានរង្វាន់ជម្រើសជាតិយុវជននារីអាយុក្រោម២០ឆ្នាំ AFC U20 WOMEN’S ASIAN CUP 2024 វគ្គជម្រុះ | ជុំទី២ បានធ្វើការចាប់ពូលរួមរាល់ហើយ ដោយក្នុងនោះមាន ៨ក្រុម បានបែងចែកជា ២ពូល។
ខណ:ក្រុមលេខ១ក្នុងពូលទាំង៨ ក្នុងការប្រកួតជម្រុះវគ្គទី១ ដែលបានឡើងដល់វគ្គជម្រុះជុំទី២ មានដូចជា៖ ពូលA៖ ចិន, ពូល B៖ នេប៉ាល់, ពូល C៖ អូស្ត្រាលី, ពូល D៖ លីបង់, ពូល E៖ ចិនតៃប៉ិ, ពូល F៖ វៀតណាម, ពូល G៖ មីយ៉ាន់ម៉ា, ពូល H៖ អ៊ីរ៉ង់។
នេះជាលទ្ធផលចាប់ឆ្នោត AFC U20 WOMEN’S ASIAN CUP 2024៖
- ក្រុម A៖ អូស្ត្រាលី, វៀតណាម, អ៊ីរ៉ង់, លីបង់
- ក្រុម B៖ ចិន, មីយ៉ាន់ម៉ា, នេប៉ាល់, ចិនតៃប៉ិ
សូមបញ្ជាក់ថា ក្រុមដែលទទួលបានជ័យជម្នះ និងចំណាត់ថ្នាក់លេខ២ នៃក្រុមនីមួយៗនឹងឈានទៅជុំផ្តាច់ព្រ័ត្រនៅប្រទេសអ៊ូសបេគីស្ថាន។
ដោយឡែកសម្រាប់ក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូលG បន្ទាប់ពីប្រកួតចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ទល់និង០ កាលពីថ្ងៃទី០៨ ខែមីនា និងឈ្នះក្រុមម៉ាឡេស៊ី ១ទល់និង០ កាលពីថ្ងៃទី១០ ខែមីនា នៅកីឡាដ្ឋាន ស្មាត អ អេស អិន ទទួលបាន៣ពិន្ទុ៕





