ពិធី​ការិនី​​ សុភក្ត្រ​ កុសុម៉ា បាន​ទម្លាយ​វីដេអូ​​ផ្អែមល្ហែម​ ខាង​ក្រៅ​ឆាក​ រវាង​នាយ​ព្រែក​​ និង​​​ កញ្ញា​ ឈិន មុន្នីនាថ​ នៅ​លើ​ផេក​របស់​ខ្លួន​ ​នៅ​ថ្ងៃ​នេះ​ព្រម​ទាំង​ពោល​ពាក្យ​ថា​អាណិត​ខ្លួន​។

សូមចុច​អាន​ សុភក្ត្រ កុសុម៉ា ជូន​ថវិកា​បុរស​ពិការ​ម្នាក់​ធ្វើ​ដើមទុន​​បង្កើត​មុខ​របរ​​!

កាល​ពី​មួយ​ម៉ោង​ មុន​នេះ​ កញ្ញា សុភក្ត្រ កុសុម៉ា ពិធីការិនី​ប៉ិន​ប្រសព្វ​ផ្នែក​វោហារ​បាន​ ធ្វើ​ការ​បង្ហោះ​វីដេអូ​ខ្លី​មួយ​ ដែល​មាន​រយៈ​ពេល​ត្រឹម​តែ​៥​ វិនាទី​ប៉ុណ្ណោះ​ ក្នុង​​វីដេអូ​នោះ​ គឺ​រូប​នាយ​ព្រែក និង​ កញ្ញា​ ឈិន មុន្នីនាថ​ តួ​ឯក​ស្រី​រឿង​ «​អ្នក​ម៉ាក់វ័យ​ក្មេង» របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន អង្គុយ​នៅ​ជ្រុង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ក្នុង​នោះ​នាយ​ព្រែក​ បាន​កាន់​ដៃ​កញ្ញា​ ឈិន មុន្នី​នាថ​ យក​មក​ថើប​ ហើយ​មាន​សំឡេង​មួយ​ដែល​សន្មត​ថា​ជា​កញ្ញា​ សុភក្ត្រ​ កុសុម៉ា​ បាន​និយាយ​ថា​ «ផុស​ហើយ​ណា! ផុស​ហើយ!»​។

នៅ​ខាង​លើ​វីដេអូដែល​​ កញ្ញា​ សុភក្ត្រ​ កុសុម៉ា ​បង្ហោះ​ កញ្ញា​ បាន​សរសេរ​ថា​ «ហឹមមមម អាសូរខ្លួន Kheng Ratanak មកធ្វើការសោះ តែគាត់ធ្វើដូចនៅសមុទ្រ»។

នៅ​ខាងក្រោម​សំណេរ​របស់​កញ្ញា​ មាន​ហ្វេន​ របស់​កញ្ញា​ជា​ច្រើន​ បាន​ចូល​មក​ Comment លើក​ឡើង​ថា​៖ «​អាណិត​អាយដលខ្ញុំ​ណាស់​» «អារម្មណ៍​អ្នក​ Single» «គេ​មាន​គូ​​អស់​ហើយ​​ បងឯង​នៅ​ឯកា​ដល់​ណា​ទៀត​»

នៅ​ពេល​មាន​អ្នក​គាំទ្រ​ចូល​មក​ខមមិន​ច្រើន កញ្ញា​ សុភក្ត្រ កុសុម៉ា​ ក៏​បាន​ចូល​មក​​ខមមិន​បន្ថែម​ទៀត​ថា​៖ «ជួយ​លួងលោម​តិច​មក​ ឥឡូវ​ខ្វះ​ភាព​កក់ក្ដៅ​ខ្លាំង​»

សំណេរ​របស់​កញ្ញា​ បាន​នាំ​នូវ​ភាព​សប្បាយ​រីករាយ​​ ​ឱ្យ​មាន​ជា​​ការ​ឆ្លើយ​ឆ្លង​គ្នា​ ជជែក​គ្នា​កម្សាន្ត​ទៅវិញ​ទៅ​មក​រវាង​កញ្ញា​ និង​ អ្នក​គាំទ្រ​ផង​ដែរ​។​ យ៉ាងណា​មិញ​ទំនាក់ទំនង​របស់​លោក​ ខេង រតនៈ​ ហៅ ​ព្រែក​ និង​ កញ្ញា​ ឈីន មុន្នីនាថ កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​នឹង​គ្នា​៕​

Telegram-Troryorng
Share.