សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងប្រមូលបានតែវត្ថុតាងមួយចំនួន ឯអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់អស់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង 2 និង 30 នាទីរសៀលថ្ងៃទី 30 ខែមិថុនាឆ្នាំ 2021 នេះនៅភូមិស្ដុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិសាត់។

អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗលោកបានដឹកនាំកម្លាំងសហការចុះបង្ក្រាបដល់ទីតាំងលេង​ ។គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាមក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់បន្សល់ទុកនូវត្រឹមតែវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន 7 គ្រឿង ស៊ុមក្រុងមាន់រួមទាំងសម្ភារៈមួយចំនួនទៀតផងដែរ។​​

ចំពោះវត្ថុតាងមួយចំនួនសមត្ថកិច្ចប្រមូលយកដុតកំទេចចោលនៅនឹងកន្លែង ដោយឡែកមួយចំនួនទៀតបញ្ជូនយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក៕

អត្ថបទ ៖ពោធិ៍សាត់

Share.