សិល្បៈជាតិ៖ តារាចម្រៀងស្រី លៀង ចាន់ឡា បន្ទាប់ពីបញ្ចប់ការប្រឡង X Factor Cambodia រដូវកាលដំបូងមក នាងមិនសូវមានមុខល្បីឈ្មោះដូចមុនទេ។ ប៉ុន្តែនាពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះលេចមុខថតវីដេអូរឿងអប់រំ លាយឈុតឆាកឱបរឹតយ៉ាងរោលរាល ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ថា ហ៊ានថតសិចស៊ីសាហាវជាង រ៉ូស ទៅទៀត។

វីដេអូអប់រំនោះបានសរសេរចំណងជើងថា ៖ «ប្រពន្ធខ្ញុំផិត» និងរៀបរាប់ខ្លឹមថា៖ «តណ្ហា ស្រវ៉ាប្រពន្ធគេ ជាតិជាស្រីគ្មានតំលៃឲ្យគេគោរព យសជាស្រីមានន័យជាកន្លង ឆ្លងទូកឲ្យស្គាលច្រវ៉ា » ដែលមានការចូលរួមសម្ដែងពីតារាចម្រៀងស្រី លៀង ចាន់ឡា និង ផលិតឡើងដោយផលិតកម្ម MD Production។

យ៉ាងណាមិញ គ្រាន់តែបើកឆាកដំបូងនៃវីដេអូអប់រំនេះក៏បានបង្ហាញរូបភាព និងសកម្មភាពស្រើបស្រាលដែលកញ្ញា លៀង ចាប់ឡា ជាមួយនឹងតួប្រុសសម្ដែងឱបរឹតគ្នានៅលើគ្រែ ដោយគ្មានការបិតបាំងទៅហើយ បានន័យថាសម្ដែងពិតៗ បើទោះបីត្រូវប៉ះពាល់កន្លែងតំបន់ណា នោះក៏ត្រូវសម្ដែងពិតៗដែរ។

អ្នលលេងបណ្ដាញសង្គមមើលឃើញថា កញ្ញា លៀង ចាន់ឡា កាន់​តែ​ហ៊ានសម្ដែង​ភាព​សិចស៊ីសាហាវជាង​មុន​ មិន​តែ​ប៉ុណ្ណោះ​នាងឱ្យតួប្រុសឱបថើប ឱបរឹតនៅលើដើមទ្រូងនាង​មិន​ញញើត​ឬ​ក្រែង​ចិត្ត​អ្នក​មើលណាឡើយ។ តើ ចាន់ឡា សម្ដែងនេះជាវីដេអូអប់រំ ឬឱបរុំ ទៅកាន់អ្នកទស្សនា? ព្រោះថា មិនធ្លាប់សម្ដែងបែបនេះពីមុនមកទេ។

ក្រោយបញ្ចេញវីដេអូនេះបានមួយសប្ដាហ៍ គេឃើញមានអ្នកខ្លះរិះគន់នាងស្រដៀងៗគ្នាថា៖ « ច្រៀងអត់បល្បី លែងចឹងម្តង » «ស្កាយវគ្គ2មកហើយបងប្អូន» «សាហាវ ជាងចែរ៉ូសទៀត» «លេងច្បាស់ៗចឹងម៉ង មិនពិតទេដឹង..?» «វាសាហាវវាធ្វើឲ្យគ្រប់គ្នាចំហមាត់ ជឿថាខ្មែរអាចធ្វើបាន» «ថតរឿង Se.x ហ្មងទៅខ្ញុំ Support»។

មែនទែនទៅ មហាជនបានកត់សម្គាល់ថា តារាចម្រៀងស្រី លៀង ចាន់ឡា បានហ៊ានថតវីដេអូអប់រំបែបសិចស៊ីនេះ ដោយសារនាងមិនសូវមានទីផ្សារចម្រៀង។ ប៉ុន្តែដើម្បីបំពេញទីផ្សារសម្ដែងមួយនេះ លៀង ចាន់ឡា បានធ្វើឱ្យមហាជនឃើញនាងក្នុងរូបភាពសិចស៊ីហ៊ានសម្ដែងហួសហេតុ មិនខុសពីតួ ស្កាយ នៅក្នុងរឿង «ស្នេហាល្ងង់+ល្ងង់»។

សូមជម្រាបថា វីដេអូអប់រំនេះ មានបង្ហោះនៅលើហ្វេសប៊ុកផេក MD Production ដែលមានអ្នកទស្សនាជាង ៦៦ ពាន់នាក់ទៅហើយ។ យ៉ាងក៏ដោយ វីដេអូនេះមិនគាំទ្រឱ្យអ្នកទស្សនាប្រព្រឹត្ត ឬអនុវត្តន៍តាមនោះទេ៕

ចុចទៅទស្សនាវីដេអូពេញ

Share.