កីឡាករ លី បូរមី ឈ្នះមេដាយមាស១គ្រឿង និងជាមេដាយ​មាស​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជ្រើស​រើស​ជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ លើប្រភេទវិញ្ញាសា មេ​គុន​សម្តែង នៅ​ថ្ងៃទី២៧ ខែ​មីនា ឆ្នាំ២០២៣ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុងភ្នំពេញ ប្រទេសកម្ពុជា។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សហការណ៍ជាមួយសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ បាន​រៀបចំ​ការ​ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships មាន​ចំនួន ៦ប្រទេស​ចូល​រួម ចាប់ថ្ងៃទី២៥ ដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំធំ នៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។

ការ​ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ គឺ​ជា​ព្រឹត្តិការណ៍​កីឡា​អន្ដរជាតិ​សំខាន់​សម្រាប់កម្ពុជា ក្នុងការកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីរៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.