សិល្បៈអន្តរជាតិ​៖ មិន​មែន​ជា​រឿង​ប្លែក​នោះ​ឡើយ ដែល​តារាចិន​ ​តែង​តែ​ទទួល​បាន​នូវ​ប្រជាប្រិយភាព ការ​ពេញ​និយម​ ​និង​ ការ​គោរព​ស្រលាញ់​ពី​​អ្នក​គាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ព្រោះ​តារា​​ទាំង​​នោះ​មាន​សមត្ថភាព​និង​​​ទេពកោសល្យប៉ិន​ប្រសប់​​ទាំង​​​ការ​ច្រៀង​និង​សម្ដែង​។ ក្នុង​នោះ​មាន​តារា​ខ្លះ​អាច​បំបែក​កំណត់​ត្រា​ឯត​ទគ្គ​កម្ម​ពិភពលោក Guinness World Records ថែម​ទៀត​ផង​។ តើ​តារា​ចិន​ទាំង​៥​ដួង​ដែល​ធ្លាប់​ជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក​មាន​អ្នក​ណា​គេ​ខ្លះ?

1. Andy Lau 刘德华

Andy Lau គឺជា​តារា​ចម្រៀងប៉ុប និង​តារា​សម្ដែង​ភាពយន្ត​ខ្នាតធំ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​ក្រុង​ហុងកុង។​លោក​បាន​ចាប់​​អាជីព​ជា​អ្នក​ចម្រៀង​ក្នុង​ឆ្នាំ​១៩៨៨​។ នៅ​ឆ្នាំ​២០០០ លោក​ឈ្នះ​បាន​ពាន​រង្វាន់​សរុប​២៩២​ពាន​ ហើយ​ឈ្នះ​កំណត់​ត្រា​ឯត​ទគ្គកម្ម​​ពិភពលោក​ Guiness World Records នៅ​ក្នុង​បរភេទ «តារា​ចម្រៀង​ប៉ុប​ដែល​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​បំផុត​ “Most Awards Won by a Cantopop Male Artist”»

2.Jacky Cheung 张学友

Jacky Cheung ត្រូវ​បាន​អ្នក​ជំនាញ​ក្នុង​វិស័យ​មេឌៀ ចាត់​ទុក​ជា​តារា​ចម្រៀង​មួយ​រូប​ស្ថិត​ក្នុង​ក្រុងម​ (អធិរាជ​សួគ៌​មួយ​នៃអ្នក​ចម្រៀង​ប៉ុប​ទាំង​៤) កាល​ពី​ឆ្នាំ​២០១០ Jacky បាន​ប្រគំ​តន្ត្រី​ទេសចរណ៍​​ពិភពលោក​ពាក់​កណ្ដាល​សតវត្សរ៍​ ដោយ​កម្មវិធី​នោះ​បាន​ធ្វើ​ឱ្យ​​ឈ្នះ​ពាន​រង្វាន់ ការ​សម្ដែង​ខនសឺត​ផ្ទាល់​ដែល​មាន​អ្នក​ទស្សនា​បន្ត​កន្ទុយ​គ្នា​យូរ​ជាង​គេ​ក្នង​រយៈពេល​១២​ខែ​ ដោយ​មាន​អ្នក​ទស្សនា​សរុប​ ២,០៤៨,៥៥៣​ នាក់​។

3. Jackie Chan 成龙

Jackie Chan ឬឈិនឡុង គឺជា​តារា​សម្ដែង​ភាពយន្ត​បែប​​ក្បាច់គុន​ដ៏​ល្បីល្បាញ​របស់​ហុងកុង​។ តារា​ក្បាច់គុន​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Guiness World Records ចំនួន​២ គឺ​​តួ​ជំនួសច្រើន​បំផុត​ដែល​សម្ដែង​ដោយ​តួអង្គ​មាន​ជីវិត​តែ​ម្នាក់​ ​ “Most Stunts by a Living Actor,” និង​តារា​សម្ដែង​ដែលដើរ​តួនាទី​ច្រើន​បំផុត​ក្នុង​ភាពយន្ត​តែមួយ “Most Credits in One Movie,” ។

4. Faye Wong 王菲

Faye Wong គឺ​ជា​តារា​ចម្រៀង​ចិន​ហុងកុង​។ នាង​បាន​ចាប់​ផ្ដើម​ចេញ​អាល់​ប៊ុម​ចម្រៀង​ដំបូង​​មាន​ចំណង​ជើង​ថា​ “Wang Jingwen” ​ក្នុង​ឆ្នាំ​ ១៩៨៩​។ និង​អាល់​ប៊ុម​មាន​ចំណង​ជើង​ថា​ “love of strangers” ​ក្នុង​ឆ្នាំ​២០២០។​ ជា​សរុបរយៈ​ពេល​១១​ឆ្នាំ​ក្នុង​វិស័យ​ចម្រៀង ​អាល់ប៊ុម​របស់​តារា​ចម្រៀង​រូប​នេះលក់​ដាច់​អស់​ចំនួន​ ៩.៧​លាន​ថា​ស ក្នុង​ចំណោម​អាល់ប៊ុម​ទាំង​២០​របស់​លោក​ស្រី។ ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០១០​ លោក​ស្រី​ទទួល​បាន​កំណត់ត្រា​ Guiness World Records ក្នុង​ប្រភេទ​តារា​ចម្រៀង​ប៉ុប​ស្រី​ដែលក់​ដាច់​ថាស​ចម្រៀង​ដាច់​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១០​។

5. Aaron Kwok 郭富城

Aaron Kwok គឺជា​តារា​ចម្រៀង​និង​ជា​អ្នក​រាំ​ដ៏​ពេញ​និយម​មួយ​រូប​របស់​ហុងកុង​។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​​ឆ្នាំ​ ២០០៨ លោក​បាន​បង្កើត​កំណត់​ត្រា​ឯតទគ្គកម្ម​ពពិភពលោកនា​មហោស្រព​ Hong Kong Asia World Arena ដោយ​ការ​រាំ​ក្នុង​សាលលើ​ឆាក​វិល​ដ៏​ធំ​ជាង​គេ​​​មាន​ទំហំ​​​ 10m x 9.44m និង​វិល​៤៥​ដឺ​ក្រេ។

6. LuHan 鹿晗

និយាយ​ដល់​បុរស​សង្ហា​និង​មាន​ឥទ្ធិពល​ក្នុង​ស្រទាប់​មហាជន​របស់​ចិន​នោះ​គឺ​ Luhan សមាជិក EXO ក៏​ទទួល​បាន​កំណត់​ត្រា​ពិភពលោក​២​​មក​គ្រប់​គ្រង​ ប្រៀប​ដូច​ជា​រៀមច្បង​ឈិន​ឡុង​ដែរ។

ទីមួយ៖ ក្នុង​ខែកញ្ញា ឆ្នាំ​២០១២ Lohan ទទួលកំណត់​ត្រា​ប្រភេទ​ ការ​បញ្ចេញ​មតិ​ច្រើន​បំផុត​នៅលើ​ Platform Weibo « Most Comments on A Sina Weibo »។ ផុស​ដែល​ Luhan ផុស​បាន​សរសេរ​ថា​ «That’s why I Love Manchester United» ដោយ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ។ ផុស​នោះ​មាន​ចំនួន​បញ្ចេញ​មតិ​ខាង​ក្រោយ​រហូត​ដល់​១៣.២​លាន​ដង​ពី​អ្នក​គាំទ្រ​

ទីពីរ៖ ឆ្នាំ​២០១៦​ បុរស​សង្ហា​រូប​នេះ​បាន​ឈ្នះ​កំណត់​ត្រា​ពិភពលោក​ Guiness World Records មួយ​​ប្រភេទទៀតគឺមនុស្ស​ប្រមូល​ផ្ដុំ​ច្រើន​បំផុត​ពាក់​បូរ​ស្នែង​រមាំង​​ « Largest gathering of people wearing antlers » នា​ឱកាស​ដែល​លោក​បាន​ប្រគំ​តន្ត្រី​ដ៏​ធំ​របស់​ខ្លួន​នៅ​ក្រុង ប៉េកាំង ប្រទេស​ចិន។​

ងាក​មក​កម្ពុជា​យើងឯណេះ​វិញ​ ថ្មីៗ​នេះ ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែ​បំបែកកំណត់​ត្រា​ឯតទគ្គកម្ម​ពិភពលោក​ Guinness World Records នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខួប​១០ ​ក្នុង​​ខេត្ត​​សៀម​រាប។​ យ៉ាង​ណា​មិញ​នេះ​មិន​មែន​​ជា​កំណត់​ត្រា​ទីមួយ​ដែល​កម្ពុជា​ធ្លាប់​បំបែក​កំណត់​ត្រា​ពិភពលោក​នោះ​ឡើយ​ ព្រោះ​កន្លង​មក​ កម្ពុជា​ធ្លាប់​​ជាប់​និង​បំបែក​កំណត់​ត្រា​ពិភពលោក​ជា​ច្រើនច្រើន​សារ​ ​ដោយ​ក្នុង​ចំណោម​​នោះ​មាន​ ទូកង​ ​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​ជា​ទូក​ង​​វែង​ជាងគេ បាន​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ប្រភព៖ ChinaWhisper

Share.