ស្ត្រីមានផ្ទៃពោះជាង១ខែម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចង កសម្លាប់ខ្លួន ក្រោយពីមានទំនាស់ពាក្យសម្តីជាមួយប្តីរបស់ខ្លួនដែលហាមឃាត់មិនឲ្យនាងលេងហ្វេសប៊ុក។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១នេះ នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ស្ត្រីរងគ្រោះមានឈ្មោះ សៃ ម៉ាប់ អាយុ18ឆ្នាំមានប្ដីឈ្មោះ ឌឹម ដេតអាយុ 25 ឆ្នាំមិនទាន់មានកូនរស់នៅភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

មន្ត្រីនគបាលនិងមន្ត្រីជំនាញដែលបានចុះទៅពិនិត្យសាកសពបញ្ជាក់ថា សពត្រូវបានប្ដីស្រាយក្រមាទម្លាក់ចុះនៅវេលាម៉ោង 2 និង 30 នាទីរំលងអធ្រាតុ ថ្ងៃទី១ខែកក្កដាឆ្នាំ ២០២១។

ប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់ខ្លួនបានយកក្រមាពណ៌សទៅចងនឹងធ្នឹមផ្ទះក្បែរបន្ទប់គ្រែដេក។

តាមការពិនិត្យរបស់មន្ត្រីជំនាញបង្ហាញថា សពស្លាប់ដោយថប់ផ្លូវដកដង្ហើម(ចងក) ។

បន្ទាប់មកសមត្ថកិច្ច បានប្រគល់សាកសពជូនទៅលោកបៃ សៃ និងលោកស្រី រុំ អ៊ិត ត្រូវជាឪពុកម្ដាយយកទៅធ្វើបុណ្យនៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ភ្នាក់ងារស្ទឹងត្រែង

Share.