យ៉ាងហោចណាស់មនុស្ស២០នាក់ នៅផ្សារអូរឫស្សី បានឆ្លងកូវីដ១៩ បន្ថែមទៀត នៅព្រឹកថ្ងៃទី០៦ ខែមេសា ២០២១។ តួលេខនេះធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី កើនឡើងដល់៣៦នាក់។
គណៈកម្មការផ្សារអូរឫស្សី សូមជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឬស្សីសូមអញ្ជើញយកសំណាកនឹងអ្នកបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់៕
ប្រភព៖ គណៈកម្មការផ្សារអូរឫស្សី