ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships 2023 បានបញ្ចប់ដោយឆ្លងកាត់​ការប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​ មកនេះ​ សង្កេតឃើញថា ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា ទទួល​បាន​ផលវិជ្ជមាន​មុន​ការប្រកួត​ស៊ី​ហ្គេម ២០២៣ដោយ​​ដណ្តើមបាន​មេដាយ​សរុប ២៩​គ្រឿង។

ជា​លទ្ធផលកម្ពុជា ឈរនៅ​លំដាប់​លេខ ១ក្នុង​​​ដណ្តើមបាន​មេដាយ​សរុប ២៩​គ្រឿង ចំណោម ៧ប្រទេស​ចូល​រួម​ ដែល​បាន​ចូល​រួម​ប្រកួត ដោយ​ទទួល​​បានរួម​មាន៖

  • មេដាយមាស ១០គ្រឿង
  • មេដាយប្រាក់ ៩ គ្រឿង
  • មេដាយសំរិទ្ធិ ១០គ្រឿង

វៀតណាម បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២ មេដាយ​សរុប ២០​គ្រឿង

  • មេដាយមាស​ ០៩​គ្រឿង
  • មេដាយប្រាក់ ១១​គ្រឿង

មី​យ៉ាន់​ម៉ា ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ មេដាយសរុប ​២៨​គ្រឿង

  • ​មេដាយមាស​ ០៥​គ្រឿង
  • មេដាយប្រាក់​ ០៤​គ្រឿង
  • មេដាយសំរឹទ្ធ ១៩​គ្រឿង

ថៃ បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ មេដាយសរុប​ ១២​គ្រឿង

  • មេដាយមាស​ ០៣​គ្រឿង
  • មេដាយប្រាក់​ ០៥​គ្រឿង
  • មេដាយ​សំរឹទ្ធ ​០៤​គ្រឿង


ឥណ្ឌូនេស៊ី បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៥ មេដាយសរុប​ ១៩​គ្រឿង

  • មេដាយមាស​ ០៣​គ្រឿង
  • មេដាយសំរឹទ្ធ ១៦​គ្រឿង

ហ្វីលីពីន បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៥ សរុប ​៧​គ្រឿង

  • មេដាយប្រាក់ ​០១​គ្រឿង
  • មេដាយ​សំរឹទ្ធ ៦​គ្រឿង

ខណៈ​ឡាវ​បញ្ចប់​នៅក្រោម​គេជាមួយ​មេដាយ​សំរឹទ្ធ​ ៤​គ្រឿង

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships 2023​ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ដោយ​កម្ពុ​ជាមាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត ២៧​នាក់ ថៃ​ ១២​នាក់ ​មី​យ៉ាន់​ម៉ា ២០​នាក់ ឥណ្ឌូនេស៊ី ២០​នាក់ ហ្វីលីពីន ​៨​នាក់ ឡាវ​ ១៣​នាក់ និង​ប្រទេស​វៀតណាម ៣៧​នាក់ សរុប​ទាំង​ប្រតិភូដែល​ចូលរួម​ការប្រកួត​នេះ​មាន​ជាង ២០០​នាក់៕

Share.