ពិធីចាប់ឆ្នោតវគ្គចែកពូលវិញ្ញាសាបាល់ទាត់បុរស, បាល់ទាត់នារី, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់បុរស, បាល់ទះឆ្នេរខ្សាច់នារី, បាល់បោះបុរស, បាល់បោះនារី និងកីឡាគ្រីឃីត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣ នឹងធ្វេីឡេីងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដំណាលគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ចំពោះកម្មវិធីនេះនឹងមានផ្សាយផ្ទាល់តាមរយ: BTV Cambodia និងនៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា វេលាម៉ោង ៥:០០នាទីរសៀល។

កាលវិភាគប្រកួតបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាគ្រីឃីត៖
-បាល់ទាត់​ ប្រកួតចាប់ពីថ្ងៃទី២៩ ខែមេសា
-បាល់ទះក្នុងសាល​ ប្រកួតចាប់ពីថ្ងៃទី៣ ខែឧសភា
-បាល់ទះឆ្នេរខ្សាច់ ប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា
-បាល់បោះ ៣x៣ ប្រកួតចាប់ពីថ្ងៃទី៦ ខែឧសភា
-បាល់បោះ ៥x៥ ប្រកួតចាប់បពីថ្ងៃទី៩ ខែឧសភា
-កីឡាគ្រីឃីត ប្រកួតចាប់ពីថ្ងៃទី២៩ ខែមេសា។

គួរដឹងថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់លើកដំបូងក្នុងរយ:ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.