ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ មានប្តីទៅហើយ ក៏ប៉ុន្តែឪពុកម្តាយខាងប្រុសមិនពេញចិត្ត ប៉ុនប៉ងបំបែកបំបាក់ ធ្វើឲ្យនាងតូចចិត្តឡើងទៅលើស្ពានជ្រោយចង្វារថ្មី ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ ។

ហេតុការណ៍ភ្ញាក់ផ្អើលរឿងខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីខាងលើ មានអាយុ១៧ឆ្នាំ មានប្តី តែមិនបានរៀបការ កើតមានវិប្បត្តិស្នេហា ដោយសារមានរនាំងវណ្ណៈ ឪពុកម្តាយខាងប្រុស មិនពេញចិត្ត ទើបធ្វើឲ្យនាងអាក់អន់ តូចចិត្តខ្លួនឯង ធ្វើដំណើរឡើងទៅលើស្ពានជ្រោយចង្វារថ្មី ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ តែមិនបានសម្រេច បន្ទាប់ពីពលរដ្ឋ អ្នកដំណើរឃើញចាប់ឃាត់ទាន់ ។

បើតាមការយំរៀបរាប់ពីស្ត្រីខាងលើ វិប្បត្តិផ្លូវចិត្ត ស្នេហាប្រេះឆា ដោយសារឪពុកម្តាយខាងប្រុសមិនពេញចិត្ត ។ក្រោយពីភ្ញាក់ផ្អើល ឃើញវត្តមានក្រុមគ្រួសារ ឪពុកម្តាយ របស់ស្ត្រីខាងលើ ទៅដល់និយាយលួងលោមផ្លូវចិត្ត រួចឌុបនាំវិលត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.