មួយរយៈចុងក្រោយនេះ ករណីផ្ទុះជំងឺកូវីដ១៩ កំពុងរាតត្បាតស្ទើរគ្រប់ទីកន្លែង ឯនៅភ្នំពេញក៏មានច្រើនដែរ។ តើខណ្ឌណាខ្លះ ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩? ផ្អែកតាមទិន្នន័យ ដែលទទួលបានពីអនុគណកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ គឺ ៖

  • ១. ខណ្ឌពោធិ៍សែនជ័យ
  • ២. ខណ្ឌដង្កោ
  • ៣. ខណ្ឌមានជ័យ
  • ៤. ខណ្ឌ ឫស្សីកែវ
  • ៥. ខណ្ឌ សែនសុខ
  • ៦. ខណ្ឌ ទួលគោក
  • ៧. ខណ្ឌ ច្បារអំពៅ
  • ៨. ខណ្ឌ ជ្រោយចង្វារ
  • ៩. ខណ្ឌ បឹងកេងកង
  • ១០. ខណ្ឌ កំបូល

ដូច្នេះ ប្រិយមិត្តដែលបានរស់នៅក្នុងតំបន់ខាងលើ សូមបង្កើនការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង នៃជំងឺកូវីដ១៩ ដោយត្រូវ ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។

ទន្ទឹមនឹងនេះ ប្រសិនបើប្រិយមិត្ត ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

Share.