កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ស្រី​ ម៉ៅ​ សំណាង​ ឬ​​​ដែល​អ្ន​ក​គាំទ្រ​ស្គាល់​ថា​ «អ្នក​និពន្ធ​ទន្សាយ​» បាន​ប្រកាស​ព្រមាន​ប្ដឹង​ចំពោះ​ម្ចាស់​ឆាណែល​យូធូប​មួយ​ចំនួន​បាន​យក​ស្នាដៃ​របស់​អ្នក​ស្រី​និ​ង​កូន​ទៅ​​អាន​និង​ផុស​លើ​ឹឆាណែល​ខ្លួន​ដោយ​​មិនមាន​​សុំ​ការ​អនុញ្ញាត​។​

អ្នក​និពន្ធ​ទន្សាយ​បាន​លើក​ឡើង​ថា​ស្នាដៃ​របស់​អ្នក​ស្រី​ត្រូវ​បាន​ម្ចាស់​យូធូប​យក​ទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​​ផ្ទាក់​ខ្លួន​ ដែល​ស្មើ​នឹង​លួច​កម្មសិទ្ធិ​បញ្ញា​របស់​អ្នក​និពន្ធ​។ អ្នក​និពន្ធ​មាន​ស្នាដៃ​ល្បី​ និង មាន​អ្នក​គាំទ្រ​ច្រើន​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ការ​សំណូម​ពរ​ផង​ចំពោះ​ម្ចាស់​យូធូប​ដែល​បាន​យក​ស្នាដៃ​អ្នក​ស្រី​និង​កូន​ស្រី​ទៅ​ប្រើ​ឱ្យ​មាន​ការ​យោគយល់​ ដោយ​ការ​ទាក់ទង​មក​សុំ​សិទ្ធិ​រួម​សហការគ្នា​​ដើម្បី​ចែក​ភាគ​លាភ​ទៅ​តាម​ភាពសមស្រប​ណា​មួយ​​ដែល​អ្នក​និពន្ធ​គួរ​តែ​ទទួល​បាន​។

អ្នក​ស្រី​ ម៉ៅ សំណាង និង​កូន​ស្រី ម៉ៅ ចាន់​រស្មី

អ្នក​ស្រី​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ចំពោះ​អ្នក​ដែល​មិន​បាន​សុំ​សិទ្ធិ​ពី​អ្នក​ស្រី​​ឬកូន​ស្រី​អ្នក​ស្រី​ កញ្ញា​​ ម៉ៅ ចាន់រស្មី​ទេនោះ​ ត្រូវ​តែ​លុប​ចោល​​ជា​បន្ទាន់​នូវ​ស្នាដៃ​ប្រលោមលោក​របស​់​អ្នក​ស្រី​ចេញ​ពី​ឆាណែល​យូធូប​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ប្រកាស​របស់​អ្នក​ស្រី​នេះ​ជា​បន្ទាន់​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​ស្រី​នឹង​ប្រើ​ប្រាស់​ផ្លូវ​ច្បាប់​ឱ្យ​ជួយ​ដោះ​ស្រាយ​លើ​បញ្ហា​នេះ​។

ម្ចាស់​ស្នាដៃ​ថ្មីៗ​ រឿង​ «ប្រលោម​ចិត្ត​» ក៏​សង្ឃឹម​ថា​សំណេរ​របស់​ស្រី​នឹង​ធ្វើ​ឱ្យ​ម្ចាស់​យូធូប​ដែល​ធ្លាប់​បាន​​យក​ស្នាដៃ​របស់​អ្នក​ស្រី​ទៅ​ប្រើ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ ភ្ញាក់​រលឹក​ហើយ​រួម​គ្នា​ធ្វើ​អ្វី​មួយ​ឱ្យ​ស្រប​ច្បាប់​។

ស្នាដៃ​ប្រលោម​លោក​

«នេះ​ជា​សំណូមពរ​ចុងក្រោយ​របស់​ខ្ញ​ុំសម្រាប់​អ្នក​ដែល​បាន​លួច​កម្មសិទ្ធ​បញ្ញា​របស់​អ្នកនិពន្ធ​។ខ្ញុ​ំស​ុ​ំឲ្យ​យើង​មាន​ការ​យោគយល់​រវាង​គ្នា​និង​គ្នា​។ ម្ចាស់​ឆាណែល​ ​youtube​ ​ដែលអ​ាច​អាន​ប្រលោមលោក​ដែល​ជ​ា​ស្នាដៃ​របស់​ខ្ញ​ុំបាន​លុះត្រា​តែ​បានទ​ាក់ទងស​ុំ​សិទ្ធិរួម​សហការណ៍ជ​ាមួយ​ខ្ញ​ុ​ំ​​ ឬជ​ាមួយក​ូនស្រី​របស់ខ្ញុំ​ ម៉ៅ ចាន់រស្មី ជាមុនសិន​ ដេីម្បី​ចែក​ជា​ភាគលាភ​ទៅ​តាម​ភាព​សមស្រប​​ ដែល​ក្នុង​នាម​ខ្ញ​ុំជា​អ្នកនិពន្ធ​គួរតែទទួលបាន។ ចំណែក​អ្នក​ដែលម​ិនបាន​ទទួលសិទ្ធ​ិពីខ្ញុំ ឬ កូូនស្រី​ខ្ញ​ុំដោយ​ផ្ទាល់​ទេ​នោះ​​ សុំ​មេត្តា​លុប​ស្នាដៃ​ប្រលោមលោក​​របស់​ខ្ញ​ុំចេញ​ពី​ឆាណែល ​youtube ចាប់​ពីពេលនេះ​ត​ទៅ​។​​ ខ្ញ​ុំសង្ឃឹម​ថា​យេីង​អាច​សហការណ៍​គ្នា​ដោយក​ារយោគយល់​​ ​ពុំដូច្នោះ​ទេ​​​ ខ្ញ​ុំមាន​តែស​ុ​ំឱ្យ​ច្បាប់​ជួយដោះស្រាយ​ប៉ុណ្ណោះ​។​ ខ្ញុ​ំសង្ឃឹម​ថា​ម្ចាស់​ឆានែល​ទាំងអស់​ដែល​ធ្លាប់​បាន​យក​ស្នាដៃ​របស់​ខ្ញ​ុំទៅ​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះន​ឹង​ភ្ញាក់រលឹក​ហើយរ​ួមគ្នា​ធ្វើអ្វ​ីដោយ​ស្របច្បាប់​ចាប់​ពី​ពេលវេលា​នេះ​ត​ទៅ​។ស​ូម​អរគុណ​ ម៉ៅ សំណាង​​ ​(ទន្សាយ)​»​។

Telegram-Troryorng
Share.