ក្រោយ​ប្រកាស​តាម​រក​ លោក អ៊ិន សុភិន ម្ចាស់​ផលិតកម្ម​ មហាហង្ស កាល​ពី​ពេល​កន្ល​ង​មក​ ខណៈ​នេះ​លោក​ សុខ រ៉ាស៊ី ពិធីករ​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​បាន​ សម្រេច​ចិត្ត​​​ប្ដឹង​លោក​ អ៊ិន សុភិន​ ​ទៅ​តុលការ ពី​បទ​ឆបោក​។​

យោង​តាម​ការ​ប្រកាស​ពី​សាមី​ខ្លួន​ផ្ទាល់​ លោក សុខ រ៉ាស៊ី​ បាន​បង្ហោះ​សំណេរ​លើ​បណ្ដាញ​សង្គម​ដែល​មានអត្ថន័យ​ចាក់ដោត​ខ្លាំង​ ហើយ​ទោះ​ជា​មិនបាន​បញ្ជាក់​ចំ​ឈ្មោះ​ចំពោះ​បុគ្គល​ណា​ម្នាក់​ តែ​តាមរយៈ​រៀបរាប់​របស់​លោក​ មជ្ឈដ្ឋាន​មហាជន​ អាច​សន្មត​បាន​ថា​ជា​លោក អ៊ិន សុភិន ដែល​ជា​គូ​ករណី​ចាស់​របស់​ លោក សុខ រ៉ាស៊ី​ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់កាក់​កន្លងមក​។

ពិធី​ករ​ប្រចាំ​ស្ថានីយទូរទស្សន៍​ ហង្ស មាស ខាង​លើ​​កាល​ពី​ពីរ​ម៉ោង​មុន​បាន​សរសេរ​រៀបរាប់​លើ​គណនី​របស់​លោក​​យ៉ាង​ដូច្នេះ​៖

«​បងប្អូន​អាច ជឿ​ទេ​ថា​បើ​មាន​ រៀបចំ​កម្មវិធី​ប្រលង​បវរ​កញ្ញា​ កម្មវិធី​កំពុង​ដំណើរការ​ ស្រាប់​តែ​ប៉ូលីស​ មក​ចាប់​អ្នក​រៀបចំ​កម្មវិធី​ដាក់​គុក​ ដោយ​សារ​បទ​ឆបោក​! តើ​បងប្អូន​យល់​យ៉ាង​ណា​ដែរ​?​ យើង​យោគ​យល់​គេ​១​ឆ្នាំ​ហើយ​​ គេ​ថា​យើង​មិន​យោគយល់​!​ មាន​លុយ​ មាន​ផ្ទះ​ មាន​ក្រុមហ៊ុន​រាប់លាន​ តែ​មិន​ស្រលាញ់​កិត្តិយស​!»។

ខាង​លើ​នេះ​គឺ​​ជា​ការ​លើក​​ឡើង​ពី​ភាគី​លោក​ សុខ រ៉ាស៊ី ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ខាង​ភាគី​ លោក អ៊ិន សុភិន ម្ចាស់​ផលិតកម្ម​ មហាហង្ស​ និង​ជា​អ្នករៀប​ចំ​កម្មវិធី​ប្រកួត​ បវរកញ្ញា​ «Miss Grand Cambodia» ដូច្នេះ​ត្រយង​នឹង​រង់​ចាំ​ស្វាគមន៍​ជា​និច្ច​ចំពោះ​មតិ​ឆ្លើយ​តប​ ឬ​ការ​បកស្រាយ​ណាមួយ​ពី​ភាគី​លោក​ អ៊ិន សុភិន ចំពោះ​ការ​លើក​ឡើង​របស់​លោក​ សុខ​ រ៉ាស៊ី ​ខាង​លើ​៕

Telegram-Troryorng
Share.