គង់​ ម៉ូណាជេសស៊ីកា គឺ​ជា​កីឡាការិនី​ក្បាច់​គុន​ ហាប់គីដូ​មួយ​រូប​ដែលមាន​សមត្ថភាព​ខ្ពស់​ និង​ជា​កីឡាការិនី​ខ្សែក្រវ៉ាត់​ខ្មៅ​កីឡា​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​មួយ​នេះ​ផង​ដែរ​ យ៉ាង​ណា​មិញ ​ថ្មីៗ​នេះ​ យុវតី​ដ៏​ស្រស់​សោភា​ដែល​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​នោះ​ បាន​វិវត្ត​ខ្លួន​ជា​តារា​សម្ដែង​ តាម​រយៈ​ការ​​បង្ហាញ​វត្តមាន​​ក្នុង​ឃ្លីបវីដេអូ​ខ្លី​ប្រូម៉ូត​ ​រឿង​ «គំនុំ​ចាស់» ជាមួយ​នឹង​រៀម​ច្បង​តារា​សម្ដែង​ផ្សេងៗ​ទៀត​។

គង់​ ម៉ូណាជេសស៊ីកា បាន​ទាក់​ចិត្ត​អ្នក​ទស្សនា​ ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ស្រី​តូច​មុខ​សុភាព​ ប៉ុន្តែ​បែរ​ជា​មាន​សមត្ថភាព​ថត​ឈុត​ឆាក​វាយ​តប់​ បាន​យ៉ាង​ល្អ​និង​ស្ទាត់ជំនាញ​ ព្រោះ​តែ​មាន​មូលដ្ឋាន​ជា​​កីឡាការិនី​ក្បាច់គុន​ស្រាប់​ ធ្វើ​ឱ្យ​ឈុត​វាយ​តប់​ដែល​យុវតី​រូប​នេះ​សម្ដែង​បាន​សម​ល្អ​ និង​ មាន​ការ​សរសើរ​ច្រើន។​

ភាពយន្ត​ខ្លី​ «គំនុំ​ចាស់​» នេះ​គឺ​ជា​រឿង​បុរាណ​ បែប​វាយ​តប់​ ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​ លោក​ សុខ ដែន កញ្ញា អាំង សុជាតា នាយ​ លុច ​ជា​តារា​កំប្លែង និង ​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕

ចង់​ដឹង​ថា​ គង់ ម៉ូណា​ជេសស៊ីកា​ សម្ដែង​បាន​ល្អ​យ៉ាង​ណានោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng

Share.