ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា​​ជាង​៤៣នាក់​បាន​ធ្វើដំណើរ​ចូល​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​លេង​កម្សាន្ត​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ដែល​កំពុង​តែ​រៀបចំ​លើ​ទឹកដី​វប្បធម៌​រូបី​និង​អរូបី​មួយ​នេះ។ ​

យោង​តាម​របាយការណ៍​ដែល​អ្នក​សារព័ត៌មាន​ជាតិ​ទទួល​បាន ឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ២០២៣ មាន​ចំនួន​ប្រមាណ​ ៤៣៦.៦៧៩ នាក់​ក្នុង​នោះ៖
*ទេសចរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ មាន​ចំនួន​ប្រមាណ ៤៣០.០០០ នាក់ ក្នុង​នោះ ៖

  • ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ក្នុង​តំបន់អង្គរ និង​ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​ប្រមាណ​ ៣៥០.០០០ នាក់
  • រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១០.០០០ នាក់
  • តំបន់ទន្លេសាបមានចំនួនប្រមាណ ៥.០០០ នាក់
  • សហគមន៍​ទេសចរណ៍-អេកូទេស​ចរណ៍និង​តំបន់​រមណីយដ្ឋាន​ផ្សេងៗ​មាន​ចំនួន​ប្រមាណ ៦៥.០០០ នាក់
    *ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦.៦៧៩ នាក់ ។

អត្ថបទពាក់ព័ន្ធ៖សម្ដេច​តេជោ៖ អង្គរសង្រ្កាន្ត ក៏​ធ្វើ​ឱ្យ​មាន​ជំនួប​បេះដូង​រវាង​បុរស និង​ស្រ្ដី លើស​ពី​​ជា​ទី​​កន្លែង…

សូម​បញ្ជាក់​ថា​ខេត្ត​សៀមរាប ជា​ទីតាំង​សំខាន់​មួយ​ក្នុង​ចំណោម​ទីតាំង​សំខាន់ៗ​ដែល​មហាជន​ធ្វើដំណើរ​កម្សាន្ត​សប្បាយ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ៕

Share.