វិញ្ញា​សា​បាល់​ទាត់នារី ដែល​នឹង​​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដែល​កម្មវិធី​ចាប់​ឆ្នោតរួចរាល់​ហើយកាលពីថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ​២០២៣។​

លទ្ធផលចាប់ពូលក្រុមបាល់​ទាត់ជម្រើសជាតិនារី៖

ពូល A មាន៖ វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី
ពូល B មាន៖ កម្ពុជា, ថៃ, សិង្ហបុរី, ឡាវ

កាលវិភាគប្រកួតក្រុមបាល់​ទាត់ជម្រើសជាតិនារី មាន​ដូចខាង​ក្រោម៖

  • ថ្ងៃទី០៣ ខែឧសភា កម្ពុជា ប៉ះ ឡាវ នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ០៧:៣០នាទីយប់តទៅ
  • ថ្ងៃទី០៦ ខែឧសភា កម្ពុជា ប៉ះ សិង្ហបុរី នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ០៧:៣០នាទីយប់តទៅ
  • ថ្ងៃទី០៩ ខែឧសភា កម្ពុជា ប៉ះ ថៃ នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ០៧:៣០នាទីយប់តទៅ

សម្រាប់​កាលវិភាគប្រកួតបាល់ទាត់ ផ្នែកនារី នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នឹង​ត្រូវ​​ចាប់​ផ្ដើមប្រកួត​ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ មុនពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២៕

Share.