សិល្បៈជាតិ៖ ថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងថា កញ្ញា រឿន ណាត ដែលជាអតីតបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ ត្រូវបានអញ្ជើញឱ្យចូលរួមធ្វើជាគណៈកម្មការដាក់ពិន្ទុរនៅក្នុងការប្រកួតសម្រស់អន្តរជាតិ នោះគឺកម្មវិធី Miss & Mister Celebrity International 2023 ដែលរៀបចំធ្វើឡើងក្នុងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសម៉ាឡេស៊ី។

ដំណឹងនេះ បានធ្វើឱ្យសាមី និងមហាជនអ្នកគាំទ្រមានមោទកភាពយ៉ាងខ្លាំងចំពោះបវរកញ្ញាខ្មែរ ដែលមានសមត្ថភាពនិងជំនាញពិតប្រាកដចំពោះផ្នែក Beauty Pageant។

កញ្ញា រឿន ណាត បានបង្ហាញអារម្មណ៍រំភើបស្ទើរហោះ និងបានចែករំលែកបន្តពីហ្វេសប៊ុកផេក International Celebrity Pageant Group ដោយរៀបរាប់យ៉ាងដូច្នេះថា៖ ៖ «ជាមានមោទនភាពណាស់ សម្រាប់នាងខ្ញុំ ក្នុងនាមជាកូនខ្មែរមួយរូប ដែលបានចូលរួមធ្វើជាគណៈកម្មការ កម្មវិធីអន្តរជាតិម្តងទៀត See you Malaysia»។

សូមជម្រាបដែរថា ការប្រកួត Miss & Mister Celebrity International 2023 ក៏មានបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាយើង២រូបចូលរួមប្រកួតផងដែរ នោះគឺ VALIZA និង DARA ។ កម្មវិធីនេះនឹងធ្វើការជម្រុះបេក្ខភាពនៅថ្ងៃផ្ដាច់ព្រ័ត្រថ្ងៃទី ៣០ ខែមេសា ខាងមុខ។ កុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា៕

សូមចុច Vote ៖ Miss & Mister Celebrity International 2023

Share.