ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរដល់ទីក្រុង យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់បេសកជនពិសេស CAMSOC ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ព្រមទាំងឯកឧត្តម U Htay Aung អភិបាលខេត្តយ៉ាងហ្គូន និងជាប្រធានគណៈកម្មាធិការអប់រំកាយ និងកីឡាភូមិភាគយ៉ាំងហ្គូនផងដែរ មុនពិធីដង្ហែនាថ្ងៃទី២១ ខែមេសា ខាងមុខនេះ នៅទីក្រុងយ៉ាំងហ្គូន។

តាម​ការគ្រោងទុក ​ព្រះអគ្គិជ័យ​កីឡា​ត្រូវ​ដង្ហែ​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ទីម័រខាងកើត​ព្រម​ទាំង​ហែ​​ជុំវិញ​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​នឹង​បឹងទន្លេសាប​នៃ​ព្រះរាជាណាចក្រកម្ពុជា ខណៈ​​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃការ​ប្រកួត​កីឡា​ស៊ីហ្គេមលើកទី ៣២ នៅ​ថ្ងៃទី ​៥ ខែឧសភា ឆ្នាំ ២០២៣ តទៅ៕

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

Share.