បន្ទាប់ពី​បាន​ធ្វើ​ការចាប់​ឆ្នោតឡើងវិញ នៅថ្ងៃទី១៨ ខែមេសា ក្រោយ​មាន​ការ​សម្រេចឲ្យរួមពី​ក្រុម​ហ្វីលីពីន ដូច​នេះវិញ្ញា​សា​បាល់​ទះផ្នែកបុរស ក្នុងសាល​ សរុបមាន​ចំនួន ៨ប្រទេសចូល​រួម​មាន​ម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី ដែលត្រូវចែកជា ២ពូល​រួចរាល់។

វិញ្ញា​សា​បាល់​ទះផ្នែកបុរស ក្នុងសាល នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី០៣ ខែឧសភា មុន​ពិធីបើក​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កម្មវិធីប្រកួតមាន​ដូច​ខាង​ក្រោម៖

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួល​រៀប​ចំធ្វើ​ជាម្ចាស់​លើក​ដំបូង​ក្នុង​រយ:​ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.