ហែម ថុនវីទីនី និង អេឡិច យូ នាពេលកន្លងទៅ (រូបថត៖FB)

អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ហែម ថុនវីទីនី និង​អ្នកចាំទី អេឡិច យូ ប្រចាំ​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង សម្រេច​ចិត្ត​បិទ​ទ្វា​ហាង​​របស់​ខ្លួន​ជា​បណ្តោះអាសន្ន ក្រោយ​ពេល​ដឹង​ថា​អ្នក​វិជ្ជមាន​កូវីដ-១៩ បាន​ចូល​ទិញ​ម្ហូប នៅ​កន្លែង​របស់​ខ្លួន។

ហែម ថុនវីទីនី បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ចន្ទ នេះ​​ថា៖«​អគុណ​ចំពោះការ​បារម្ភ​ពី​បងប្អូន ហាង​ខ្ញុំបាន​បិទ​នៅ​ថ្ងៃ​ទី​ ៣០ ខែ មិថុនា ដោយ​គ្រាន់​តែ​ដឹង​ថា​អ្នក​ដែរ​គាត់​មក​ទិញ​ម្ហូប​នៅ​ហាង​ខ្ញុំនៅថ្ងៃ២៩ មិថុនា ហើយ​ថ្ងៃ៣០ ខែមិថុនា គាត់​បាន​ពិនិត្យ​ឃើញ​វិជ្ជមាន។ ​ ខ្ញុំត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ទាំង​បុគ្គលិក​ និង​ខ្ញុំផង​ដែរ។ តាមពិត​គេ​នៅ​អនុញ្ញាត​អោយ​បើក​លក់​ធម្មតា​ទេ​ តែ​ខ្ញុំ​ម្ចាស់​ហាងបានសំរេច​ចិត្តមុនថ្ងៃអនុគណះកម្មការស្រាវជ្រាវ ចុះ​មក​ទៀត​ ហើយ​ខ្ញុំ​ខ្លាច​នឹង​ប្រុងប្រយ័ត្ន និង​កាពារ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​មុន​ការ​ប្រកាស​នេះ​ទៀត​ចាស»។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នា​រសៀល​ថ្ងៃ​ចន្ទ ​នេះ​ដែរ​ថា សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​​ហាង វិទិនី បុកទឹកប្រហុក ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទូលទំពូងទី១ ខណ្ឌចំការមន នៅ​ថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២១ ចាប់​ពី​ម៉ោង ១៥៖២០ ដល់ ១៧៖៣០ ព្រោះ​មាន​អ្នកជំងឺ​កូវីដ-១៩ បានចូលទៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូម​ដាក់ខ្លួន ដាច់​ដោយឡែក និង​យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់​ពីថ្ងៃដែល​អ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ។

អតីត​កីឡា​ការិនី​​ហែលទឹក​ជម្រើស​ជាតិ​កម្ពុជា ខាង​លើ​បន្ថែម​ថា៖« សំខាន់​ខាង​អ្នក​ស្រាវជ្រាវ ទើប​តែ​បាន​មក​ស៊ើបសួរ​​ពួក​ខ្ញុំពី​ព្រឹកមិញទេនៅថ្ងៃទី​៥ តែក៏បានត្រលប់ទៅផ្ទះវិញដោយសារ ពួកខ្ញុំ​បាន​តេស្ត​នឹង​យកសំណាកមុនពេទ្យ និង​អ្នកស្រាវជ្រាវ​ចុះ​​មក​ទៀត។ បើនៅចាំ​ផ្លូវ ៥ ទៅ ៦​ថ្ងៃ​ទើប​គាត់​បាន​មក ចឹង​ទំនួល​ខុសត្រូវ​ដែរ​ខ្ញុំ​ជាម្ចាស់ហាង​ខ្ញុំ និង​អេឡិច ជាមួយ​និង បុគ្គលិក​ទាំង​អស់​បាន​ទៅ​រក​ពេទ្យ​ឯកជនផង និង​ធ្វើតេស្ត​ rapid ដោយខ្លួនឯងចំនួន​៣​ដង​ហើយ»​។

«ពួក​យើង​អវិជ្ជមាន​ទាំង​អស់​គ្នា​ចាស។ ខ្ញុំម្ចាស់​ហាង​សំរេច​ចិត្តបិត​មួយរយៈ​ដើម្បី​សុវត្តិភាព​និង​ទំនួល​ខុស។ ពិតជា​អគុណដល់រាជរដ្ឋាភិបាល ដែរ​បាន​ផ្តល់វ៉ាក់អោយពួកខ្ញុំទាំងអស់គ្នា​ អោយ​ពួក​យើង​អាច​ទប់ស្កាត់​​និង​ការពារ។ មិន​បាច់គេអោយ​ធ្វើ​ចត្តាឡឺស័ក​ទេ ធ្វើខ្លួនឯងបាន៥ថ្ងៃហើយ។ សំខាន់​ឥឡូវ​មាន​ពេល​ថែខ្លួន​ថែ​រាង​ សំរាក​បាន​ដិតដល់​ដើម្បី​ឈ្នះ​កូវីដ-១៩ ហើយ​ចប់​ចូល​ប្រលង​បវរកញ្ញាហ្មង ព្រោះ​បុគ្គលិក​សុទ្ធ​ស្រី​ស្អាត»៕

Telegram-Troryorng
Share.