លោក Lim Teck Yin នាយកប្រតិបត្តិកីឡា នៅប្រទេសសិង្ហបុរី ត្រូវបានសារព័ត៌មាន Straitstimes ស្រង់សម្ដីថា សិង្ហបុរី បានដាក់ផែនការយកមេដាយមាស សម្រាប់វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៧ ខាងមុខ (Sea Games 2027)។

វិញ្ញាសាបាល់ទាត់បុរស ក្រុមសិង្ហបុរី មិនធ្លាប់ឈ្នះមេដាយមាសនោះទេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈកាលពីឆ្នាំ១៩៨៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែត្រូវបរាជ័យដោយថ្វីជើងក្រុមថៃ ដោយលទ្ធផល ២ទល់១ ហើយនៅឆ្នាំ១៩៨៥ បានបន្តចាញ់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ទៀតដោយលទ្ធផល២ទល់០។
ជាមួយគ្នានេះដែររដ្ឋសិង្ហបុរី បានរៀបចំផែនការដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំ២០៣៤ ឬ 2034 FIFA World Cup ផងដែរ៕