ក្រុមជម្រើសជាតិកម្ពុជា​ U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ។

ខាងក្រោមនេះជាប្រវត្តិជួបគ្នា ៥លើកចុងក្រោយរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើត៖
– ឆ្នាំ២០០៧ កម្ពុជា ០-១ ទីម័រខាងកើត
– ឆ្នាំ២០០៩ កម្ពុជា ៤-១ ទីម័រខាងកើត
– ឆ្នាំ២០១៣ កម្ពុជា ២-៣ ទីម័រខាងកើត
– ឆ្នាំ២០១៩ កម្ពុជា ៥-០ ទីម័រខាងកើត
– ឆ្នាំ២០២២ កម្ពុជា ០-១ ទីម័រខាងកើត។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល​A ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ឥណ្ឌូណេស៊ី និងហ្វីលីពីន ចំណែកពូល B មានក្រុមជម្រើសជាតិថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងឡាវ។

ព្រឹត្តិកាណ៍កីឡាករស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវតិ្តសាស្រ្តរយ:ពេល ៦៤ឆ្នាំ គឺនឹងចាប់ផ្តើម នៅថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួន៣៧ វិញ្ញាសារ។ ខណ:អ្នកគាំទ្រអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃចន្ទ វេលាម៉ោង ១២:០០ ថ្ងៃត្រង់នេះតទៅ។

បញ្ជាក់៖
– ក្នុង ១នាក់ អាចទទួលបាន ២សំបុត្រ
– សំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន ២ប្រកួត។

ទីតាំងទទួលសំបុត្រឥតគិតថ្លៃដោយផ្ទាល់មិនចាំបាច់កក់តាម App ដូចខាងក្រោម៖

កាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ៖

Share.