សិល្បៈជាតិ៖ ​កាល​ពី​យប់​ថ្ងៃទី​២៤ ខែមេសា ម្សិលមិញ​នេះ​ សាន កុសមៈ ទើប​តែ​ចែក​រំលែក​ដំណឹង​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ខ្លួន ថា​ កញ្ញា​ទទួល​បានក្លាយ​ជា​ទូត​សុច្ឆន្ទៈ​​​ក្រោយ​ទទួល​បាន​​ឱកាស​​និង​សេចក្ដី​ទុកចិត្ត​ពី​អគ្គនាយិការ​ផលិតផល​ថែ​សម្រស់​។

តាម​រយៈ​ការ​បង្ហោះ​របស់​តារា​សម្ដែង​រូប​ស្រស់​ម្ចាស់​រហស្សនាម​ទេពធីតា បាន​ឱ្យ​ដឹង​ក្ដី​រំភើប​​និង​ថ្លែង​អំណរ​គុណចំពោះ​ការ​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ជា​ទូតសុច្ឆន្ទៈរបស់​អគ្គនាយិការ​ ព្រម​ទាំង​បង្កើត​បរិយា​កាស​រីករាយ​ជួប​ជុំ​គ្នា​យ៉ាងដូច្នេះ៖ «វាជាអ្វីដែលនាងខ្ញុំមិននឹកស្មានដល់ ដែលមានបងប្អូនជាច្រើនចូលរួមអបអរសាទរក្នុងកម្មវិធីប្រកាស​ទូតសុច្ឆនៈ សំឡីជូតមុខ HK7 កាលពីម្សិលមិញនេះ អរគុណដល់ក្រុមហ៊ុន HK7 ដែលមានបងស្រី Sokunthea Imm​ ជាអគ្គនាយិការ និងបងប្រុសដែលបង្កេីតឳកាសនៃការជួបជុំដ៏មានអត្ថន័យរវាងនាងខ្ញុំ និង បងប្អូនអ្នកគាំទ្រទាំងអស់ 🥰 បងប្អូនណាមានរូបថតកាល​ពី​ម្សិលមិញ ទំលាក់ក្នងខមិនខាងក្រោមមក 💕»

កញ្ញា សាន កុសុមៈ គឺជា​តារា​សម្ដែង​វ័យ​ក្មេង​ ដែល​កំពុង​តែមាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​វិថី​សិល្បៈ កញ្ញា​តែង​តែ​មាន​វត្តមាន​សម្ដែង​ភាពយន្ត​ភាគ និង​ស្ពត​ពាណិជ្ជកម្ម​ធំៗ​របស់​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ហេតុដូច្នេះ​ការ​ជ្រើស​រើស​យក​ស្រីស្អាត​រូប​នេះ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​នឹង​ជួយ​ឱ្យ​ផលិត​ផល​​ឆាប់​ចូល​ដល់​ដៃ​អតិថិជនដែល​ជា​អ្នក​គាំទ្រ​របស់​តារា​វ័យ​ក្មេង​រូប​នេះ​។

Share.