ចរន្ត​នៃ​ការ​តវ៉ា​ទាមទារ​ឱ្យ​ប្រទេសថៃ​បញ្ឈប់​បន្ទាន់​នូវ​ការ​កសាង​ប្រាសាទ​​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត ដែល​ភាគី​ថៃ​បាន​ហៅ​ថា​ ប្រាសាទ​សីហនគរ​នោះ​កាន់​តែ​កម្ដៅ​ក្ដៅ​ឡើង​ៗ​ យ៉ាង​ណា​មិញ​ ឈុត​តំណាង​ជាតិ​ ដែល​គ្រង​ ដោយ​កញ្ញា​ រឿន ណាត​ កាល​ពី​ឆ្នាំ​២០១៨ ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ​នោះ​ កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​​និង​លើក​យក​​ធ្វើ​ជា​ប្រធានបទ​ពិភាក្សា​គ្នា​លើ​បណ្ដាញ​សង្គម​។​

សូមចុចអាន ក្រសួង​វប្បធម៌ និង​​​ វិចិត្រ​សិល្បៈ​ ដំណើរ​ការ​ស្រាវជ្រាវ​រឿងថៃ កំពុងសង់​ប្រាសាទ​អង្គរ​វត្តទី២​​​ហើយ​

រូបភាពពីផេក Support Beauty Pageant

ឈុត​តំណាង​ជាតិ​បវរកញ្ញា​ ចក្រវាឡ​ឆ្នាំ​២០១៨ គឺ​ជា​ឈុត​ដែល​មាន​រចនា​ឡើង​ ដោយ​យក​ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បំពាក់​ពី​ក្រោយ​ខ្នង​របស់​បវរកញ្ញា​​ ហើយ​នៅ​លើ​ផែនទី​នោះ​ មាន​ជា​ពណ៌ក្រហមខៀវ និង​​ច្នៃ​បន្ថែម​រូប​ប្រាសាទ​អង្គរវត្ត​ផុសចេញ​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រាសាទអង្គរវត្ត​ ​​ជា​មរតក​ដ៏​មាន​តម្លៃ​ និង​វត្តុអច្ឆរិយល្អ​បំផុត​មួយ​ ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​​ ធ្វើ​ឱ្យ​ឈុត​​តំណាង​ជាតិ​ ​កញ្ញា​ រឿន ណាត​ គ្រង​ក្នុង​ពេល​ប្រកួត​នា​ឱកាស​នោះ​ ​មាន​ភាព​លេច​ធ្លោ​ខ្លាំង​ នៅ​លើ​ឆាក​ប្រកួត​លំដាប់​ពិភពលោក​ Miss Universe 2018 នា​ទឹក​ដី​នៃ​ព្រះរាជាណាចក្រថៃ​​ផ្ទាល់​តែ​ម្ដង​។​

ប្រាសាទ​អង្គ​វត្ត​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ ប្រាសាទ​អង្គរវត្ត​កសាង​ឡើង​ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនានៅវេលាគ្រានោះ៕

Telegram-Troryorng
Share.